ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

Share This

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀសសឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ដោយមានការចូលរួមគាំទ្រពីសប្បុរសជន និងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារដែលមិនគិតពីភាពនឿយហត់ ជំនួយទ្រទ្រង់ទាំងនោះត្រូវបានចែកជូនដល់សហគមន៍ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារជម្លោះព្រំដែន ស្ថិតក្នុងខេត្តឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ ហើយសកម្មភាពដ៏ថ្លៃថ្លានេះមិនគ្រាន់តែចែកជូនសម្ភារៈចំាបាច់ប៉ុណ្ណោះទេ តែជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់គ្រួសារភៀសសឹកផងដែរ។

ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និងវត្តមានរបស់ក្រុមការងារ និងសិល្បករ ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។ ឯកឧត្តមបាន​កត់​សម្គាល់​ថា ការចូលរួមរបស់លោកជំទាវ បានឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ក៏ដូចជាការបង្ហាញនូវស្មារតីសាមគ្គីភាពចំពោះប្រជាជនខ្មែរ។

សកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគចែកជូនជនភៀសសឹកជាច្រើនរយនាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានប្រគល់ប៉ាឡែតឈើចំនួន ៣០០បន្ទះសម្រាប់ជំរំភៀសសឹកស្ថិតនៅវត្ដទួលអណ្ដែត និងព្រមទាំងសម្ភារៈ និងគ្រឿងឧបភោគត្រូវបានចែកជូនជនភៀសសឹកចំនួន ៥៤៤ គ្រួសារ ស្ថិតនៅវត្ដត្រាវគៀត ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួសារដែលជម្លៀសចេញពីទំលំនៅ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានស្វែងយល់ពីស្ថានភាពរបស់ប្រជាជនភៀសសឹកឋិតនៅក្នុងគ្រាដ៏លំបាកមួយនេះ។ លោកជំទាវមានប្រសាសន៍ថា៖ «នៅក្នុងរយៈពេលជាងមួយខែមកនេះ ទោះបីជាពុកម៉ែបងប្អូនបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ រាជរដ្ឋាភិបាល និងសប្បុរសជនមកពីគ្រប់ពីទិសទីក៏ដោយ។ ប៉ុន្តែពួកយើងពិតជាដឹងយ៉ាងច្បាស់ថា ពុកម៉ែបងប្អូនប្រាកដជាមានអារម្មណ៍ឈឺចាប់ ភ័យខ្លាច និងអារម្មណ៍ឯកាជាក់ជាមិនខាន ព្រោះគ្មានទីកន្លែងណា មានក្តីសុខជាផ្ទះរបស់យើងទេ។ ទោះបែបនេះក្តី ពួកយើងសង្ឃឹមថា ស្រមោលខ្មៅដ៏អាក្រក់មួយនេះនឹងឆាប់រសាត់បាត់ទៅវិញជាក់ជាមិនខានឡើយ។»

ក្រុមគ្រួសារនីមួយៗទទួលបានកញ្ចប់ជំនួយដែលរួមមាន៖ ទឹកសុទ្ធ មី អង្ករ១០គីឡូក្រាម ភួយ ក្រមា សម្លៀកបំពាក់ និងគ្រឿងសម្ភារៈចាំបាច់មួយចំនួនទៀត។ ហើយសម្ភារៈអំណោយទាំងនេះបានបង្ហាញពីសារដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជារួមចំណែកជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃទៅដល់សហគមន៍ជម្លៀសពីលំនៅឋាន។

លោកស្រី កែវ សុផាន្នី បានភៀសខ្លួនពីលំនៅឋានរបស់គាត់ជាមួយក្រុមគ្រួសារ ហើយឥឡូវនេះកំពុងស្នាក់នៅវត្តជ្រោយនាងងួន ក្នុងខេត្តសៀមរាប។ លោកស្រី កែវ សុផាន្នី ស្ថិតក្នុងចំណោមពលរដ្ឋភៀសសឹកជាច្រើនដែលបានសម្តែងការអគុណចំពោះជំនួយសប្បុរសដ៏ថ្លៃថ្លានេះ។

គាត់បានបង្ហាញអារម្មណ៍លាយឡំនឹងក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានផ្ដល់ជំនួយស្បៀងអាហារនេះដល់ពួកយើង។ អំណោយទាំងនេះបានជួយសម្រាលបន្ទុកយ៉ាងច្រើនសម្រាប់ជីវភាពប្រចាំថ្ងៃ។»

តាំងពីជម្លោះនៅព្រំដែនបានកើតឡើង ក្រុមគ្រួសារជាច្រើនត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន។ ដោយមើលឃើញពីទុក្ខលំបាកនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើម “មូលនិធិទ្រទ្រង់ជនភៀសសឹក” សម្រាប់ជួយទ្រទ្រង់ដល់គ្រួសាររងគ្រោះ ហើយបានអំពាវនាវដល់សាធារណជនឱ្យចូលរួមក្នុងការគាំទ្រដល់ពលរដ្ឋដែលត្រូវការជំនួយក្នុងគ្រាដ៏លំបាកនេះ។

សកម្មភាពសប្បុរសធម៌នេះបានធ្វើឡើងជាបន្តបន្ទាប់។ ចាប់តាំងពីដើមខែសីហា មក សមាជិកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បាននាំយកអំណាយជាសម្ភារៈ និងគ្រឿងឧបភោគចែកជូនពលរដ្ឋភៀសសឹកជាច្រើនទីតាំងរួមមាន៖

• នៅថ្ងៃទី២-៣ ខែសីហា៖ ការចែកជូនអំណោយត្រូវបានធ្វើឡើងនៅវត្តគិរីទួលអណ្តែត ដែលជាជំរុំជនភៀសសឹកក្នុងខេត្តព្រះវិហារ ដោយបានជួយដល់កុមារ និងគ្រួសារជាង៧០០នាក់។

• ថ្ងៃទី៦ ខែសីហា៖ ក្រុមការងារបាននាំយកជំនួយទៅកាន់ជំរំក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

• ថ្ងៃទី១១ ខែសីហា៖ ការចែកអំណោយបានធ្វើឡើងនៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

• និងថ្ងៃទី១៩–២០ ខែសីហា៖ ក្រុមការងារបាននាំយកនូវសម្លៀកបំពាក់ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួនជូនដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទីតាំងវត្តជ្រោយនាងងួន ក្នុងខេត្តសៀមរាប ។

ក្នុងគ្រាមានទុក្ខលំបាកនេះ ជំនួយសប្បុរសប្រៀបបាននឹងពន្លឺនៃក្តីសង្ឈឹម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មិនគ្រាន់តែរួមចំណែកសកម្មភាពជំនួយមនុស្សធម៌ប៉ុណ្ណោះទេ តែជាកាយវិការដែលបង្ហាញនូវកម្លាំងចិត្ត ក្ដីមេត្តា និងជាស្មារតីមួយដែលកម្ពុជានឹងរួបរួមគ្នាជាធ្លុងមួយគ្រប់កាលទេស៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចប់តួនាទីផ្ទេរមកុដអន្តរជាតិ! ជូលី ល្អហួស និង លី មួយលាង ត្រៀមបង្ហាញស្នាដៃថ្មីក្នុងភាពយន្តខ្នាតធំដ៏ព្រឺព្រួចរួមគ្នាលើកដំបូង

មានម្ដាយមីងនៅពីក្រោយ! បទដំបូងរបស់ក្មួយស្រី មាស សុខសោភា ផ្ទុះការគាំទ្រមិនណយទេ ជាមួយអត្ថន័យចម្រៀងពេញចិត្តយុវវ័យស្ដូក

ក្រុមហ៊ុនយក្ស Nestlé បណ្តេញ CEO ចេញពីតំណែង ក្រោយរកឃើញលួចបង្កាត់ភ្លើងស្នេហ៍ជាមួយជំនួយការខ្លួនឯង

ប្រទេសថៃ ចាប់ផ្តើមផ្ទុះជំងឺអុតស្វាជាថ្មី សរុបចំនួនអ្នកឆ្លងទាំងចាស់ទាំងថ្មី ដល់ទៅជិត ១០០០ ករណី

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

ព័ត៌មានបន្ថែម

ចំណេញហើយចំណេញទៀត! ចំណេញរហូតដល់ ២០០០ ដុល្លារ ជាមួយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ឱកាសក្លាយជាគូស្នេហ៍សំណាងក្នុងកម្មវិធី អាពាហ៍ពិពាហ៍ បេះដូង និង បេះដូង រដូវកាលទី ៣ បានមកដល់ហើយ!

ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?

ធនាគារ វីង ឈ្នះពានរង្វាន់ ២ នាំមុខគេផ្នែកឌីជីថល ឆ្នាំ ២០២៥ ពីទស្សនាវដ្តីចក្រភពអង់គ្លេស

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

មូលហេតុដែល ASUS ឈានមុខគេក្នុងការថែទាំក្រោយពេលទិញ ជាមួយនឹង Perfect Warranty

ធនាគារ វីង និង សមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និង គ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

ក្រុមហ៊ុន GAC កំពុងបោះជំហានយ៉ាងមុតមាំ និង ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថជន

ស្វែងរកព័ត៌មាន​ ឬវីដេអូ