នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Khaosod បានរាយការណ៍ពីករណីស្រុតដីនៅតំបន់សគមន៍ផ្សារចំណាស់អាយុ ១០០ ឆ្នាំមួយកន្លែងក្នុងប្រទេសថៃ ដែលបណ្តាលឱ្យផ្ទះបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេស្តែងៗ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅតាមបណ្តាយទន្លេណាន តំបន់សហគមន៍ផ្សារចំណាស់ ១០០ ឆ្នាំ ស្ថិតក្នុងភូមិលេខ ១ ឃុំថាសាក់ ស្រុកភីឆៃ ខេត្តអ៊ុតតារ៉ាឌីត។ ក្នុងនោះ ដំបូងឡើយមានផ្ទះមួយខ្នងបានបាក់ស្រុតចុះទៅក្នុងទឹកទន្លេ ហើយផ្ទះចំនួន ៦ ខ្នងទៀតនៅជាប់ៗនោះ ក៏បានចាប់ផ្តើមស្រុតទៅតាមបន្តិចម្តងៗ បង្កជាការភ័យផ្អើលដល់ប្រជាជនក្នុងតំបន់យ៉ាងខ្លាំង។

យ៉ាងណាមិញ ខាងអាជ្ញាធរប្រចាំតំបន់ ក៏បានចុះទៅជួយអន្តរាគមន៍ ដោយបានជម្លៀសប្រជាជនចេញពីតំបន់នោះទាំងអស់ ហើយបានប្រកាសអាសន្ន ហាមមិនឱ្យមានអ្នកណាចូលទៅក្នុងតំបន់កើតហេតុដាច់ខាត ដោយរងចាំឱ្យខាងអ្នកជំនាញចុះមកត្រួតពិនិត្យ។ ដោយឡែក មិនមានពលរដ្ឋណាម្នាក់បានរងរបួស ឬបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះនោះទេ៕



ប្រភព៖ Khaosod