តំណែងលំដាប់ CEO តែបើមានចរិត ៥ យ៉ាងនេះ កូនចៅច្រើនគុំ ហើយនាំគ្នាលួចស៊ីត្រាវពីក្រោយខ្នង

Share This

តំណែងជា CEO ឬ ខ្មែរយើងហៅថា នាយកប្រតិបត្តិ សំដៅដល់តំណែងខ្ពស់ជាងគេនៅក្នុងក្រុមហ៊ុន។ តំណែងនេះមានការទទួលខុសត្រូវច្រើន រាប់តាំងពីសេចក្តីសម្រេចនានា រហូតដល់យុទ្ធសាស្ត្រដឹកនាំក្រុមហ៊ុន។ តែយ៉ាងណាមិញ CEO ខ្លះត្រូវបានបុគ្គលិកនិយាយដើមមិនចេះចប់ ដោយសារតែអាកប្បកិរិយាមិនសមគួររបស់ពួកគេ។ មើល! តើ CEO ណាមួយដែលអ្នកកំពុងជួប?

១. CEO ស៊ើបអង្កេត

នេះជា CEO ដែលតែងតែតាមដានរាល់ព័ត៌លម្អិតរបស់បុគ្គលិក ច្រើនជាងការជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេ។ ទង្វើនេះបង្កើតជាបរិយាកាសមួយបង្ហាញពីការមិនទុកចិត្តឬបង្អាក់ទឹកចិត្តក្រុមការងារ។ ក្រុមការងារនឹងនិយាយដើម CEO ប្រភេទនេះមិនចេះចប់អំពីកង្វះសេរីភាព និង ការខ្វះសមត្ថភាពរបស់ CEO ក្នុងការប្រគល់ការងារឱ្យទៅនរណាម្នាក់។

២. CEO បក្សពួកនិយម

ការបង្ហាញចំណូលចិត្ត ឬស្រលាញ់តែបុគ្គលិកណាម្នាក់ ដោយផ្តល់ភាពមិនស្មើគ្នាដូចជា ការដំឡើងប្រាក់ខែ ការមកធ្វើការយឺត ឬផ្តល់អត្ថប្រយោជន៍ច្រើនជាង វាអាចបង្កើតជាការបែងចែកបក្សពួកនៅក្នុងក្រុមការងារ។ ក្រុមការងារនឹងនិយាយដើម CEO នេះអំពីការប្រព្រឹត្តដោយអយុត្តធម៌ និង ស្មានហេតុផលនៅពីក្រោយរឿងកើតឡើង។

៣. CEO គ្មានវិជ្ជាជីវៈ

អាចជាអាកប្បកិរិយាលេងសើចមិនសមរម្យ មានទំនាក់ទំនងជាមួយបុគ្គលិក ឬចូលចិត្តប្រើកំហឹងនៅពេលធ្វើការ។ បុគ្គលិកនឹងនិយាមដើម CEO នេះពីកង្វះភាពវិជ្ជាជីវៈ និង ព្យាករពីលទ្ធផលអវិជ្ជមានរបស់ក្រុមហ៊ុន។

៤. CEO តែងគិតខ្លួនឯងត្រូវ

ការមិនស្តាប់មតិយោបល់ ឬគំនិតរបស់បុគ្គលិកនឹងបង្កើតជាបរិយាកាសការងារមួយ ដែលធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថា សំឡេងរបស់ពួកគេគឺគ្មានន័យ។ ជាមួយការខកចិត្ត បុគ្គលិកនឹងនិយាយដើមអំពីការខ្វះទំនុកចិត្តរបស់ CEO ចំពោះទស្សនៈរបស់ពួកគេ។

៥. CEO កេងប្រវ័ញ្ច

អាចជាការប្រើប្រាស់ធនធាន ពេលវេលា ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនសម្រាប់ធ្វើរឿងផ្ទាល់ខ្លួន។ ប្រើលុយក្រុមហ៊ុនលើការចំណាយផ្ទាល់ខ្លួនផ្សេងៗ ឬ កិបកេងយកចំណេញជាដើម។ ទង្វើនេះនឹងបង្កើតជារូបភាពគ្មានទំនួលខុសត្រូវ និង គ្មានសីលធម៌៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ព័ត៌មានបន្ថែម

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ