ក្រោយត្រូវបានជ្រើសរើសក្លាយជារាជនីម្ចាស់មកុដថ្មីនៃ Miss International Cambodia 2025 កញ្ញា សូ ពេជ្រវលក្ខណ៍ ត្រូវត្រៀមខ្លួនតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss International 2025 ដែលធ្វើឡើងនៅលើទឹកដីប្រទេសជប៉ុន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។


យ៉ាងណាមិញ បន្ទាប់ពីហ្វឹកហាត់ត្រៀមខ្លួនប៉ុន្មានខែ មកដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កញ្ញា សូ ពេជ្រវលក្ខណ៍ ក៏បានឡើងយន្តហោះចេញដំណើរទៅកាន់ប្រទេសជប៉ុនហើយ ដើម្បីចូលកងប្រកួតលើឆាកអន្តរជាតិ Miss International 2025 នេះ ដែលឃើញមានអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងវិស័យបវរកញ្ញាជាច្រើនចូលរួមជូនដំណើរលើកទឹកចិត្តដល់រូបនាង។



ចំពោះដំណើរទៅដល់ប្រទេសជប៉ុន និង ឈានជើងចូលកងប្រកួតថ្ងៃដំបូងនេះដែរ បវរកញ្ញាកម្ពុជា សូ ពេជ្រវលក្ខណ៍ ត្រូវបានមហាជនចាប់អារម្មណ៍សរសើរលើភាពស្វាហាប់ ជឿជាក់របស់នាង ដែលបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតមោះមុតក្នុងដំណើរការប្រកួតនេះ ព្រមទាំងក៏កំពុងត្រូវការកម្លាំងចិត្ត និង ពាក្យជូនពរពីមហាជនអ្នកគាំទ្រកម្ពុជាផងដែរ៕





