ធ្មេចបើកៗ មិនយូរទៀតទេ Influencer ល្បីឈ្មោះ មានប្រជាប្រិយ អ្នកនាង លីនដា នឹងបានឃើញមុខទាយាទដំបូងនៃចំណងអាពាហ៍ពិពាហ៍រវាងនាង និង ស្វាមី គឺលោក ណារ៉ូ ហើយ ក្រោយពីបានរៀបការក្លាយជាប្តីប្រពន្ធកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងនោះដែរ បើតាមរយៈវីដេអូមួយ អ្នកនាង លីនដា បានបង្ហោះកាលពីអំឡុងថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា កូនក្នុងផ្ទៃរបស់អ្នកនាងមានអាយុ ៣២ សប្តាហ៍ហើយ ពោលគឺបាំងប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ Influencer វ័យក្មេងទាំង ២ រូប បានឃើញមុខកូនដំបូងហើយ។
ដោយឡែក បើទោះជាប្រកាសការពពោះ និង បង្ហាញពីអាយុកូនក្នុងផ្ទៃរួចហើយក្តី តែអ្នកនាង លីនដា និង លោក ណារ៉ូ ក៏មិនទាន់បានបង្ហើបពីភេទកូនក្នុងផ្ទៃថា ជាកូនប្រុស ឬស្រីនៅឡើយនោះទេ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រអន្ទះសាចង់ដឹងយ៉ាងខ្លាំង។ យ៉ាងណាមិញ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ លោក ណារ៉ូ ជាស្វាមី បានទម្លាយហើយថា កូនក្នុងផ្ទៃរបស់ភរិយា គឺជាកូនស្រី ហើយលោកក៏បានបង្ហោះរូបអេកូកូន និង សួរអ្នកគាំទ្រថា៖ «បងប្អូនមើលៗ កូនស្រីខ្ញុំកាត់ទៅ ប៉ារ៉ូ ជាង ឬលីន ជាង?»៕