នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នៅប្រទេសថៃ មានករណីមួយដ៏គួរឱ្យរន្ធត់ ដោយមានអ្នកថែសត្វនៅក្នុងសួនសត្វល្បីមួយក្នុងទីក្រុងបាងកក ត្រូវបានសត្វតោមួយហ្វូងធំនាំគ្នារោមខាំហែកចែកគ្នាស៊ី។
តាមព័ត៌មានបានឱ្យដឹងថា អ្នកថែសត្វខាងលើនេះបានជិះឡានចូលទៅក្នុងកន្លែងចិញ្ចឹមសត្វតោ មួយក៏ចុះមកដោយបានបែរខ្នងដាក់ពួកវាចម្ងាយប្រមាណជា ១០ ម៉ែត្រ។ ក្នុងនោះ សត្វតោមួយក្បាលបាននាំគ្នាដើរលបៗចូលមកខាំវាយប្រហារអ្នកថែសត្វរូបនេះពីក្រោយ ហើយក៏អូសទៅដី។ មួយសន្ទុះក្រោយមក សត្វតោពីរបីក្បាលទៀត ក៏បាននាំគ្នាមករោមខាំថែមទៀតប្រហែលជា ១៥ នាទីរហូតធ្វើឱ្យរបួសយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ អ្នកទេសចរ ក៏ដូចជាអ្នកថែសត្វផ្សេងៗដែលបាននៅក្នុងហេតុការណ៍នេះ ក៏បានព្យាយាមជួយ ដោយបានចុចស៊ីផ្លេឡាន និងស្រែកដេញសត្វតោខាងលើនេះចេញ។ ដោយឡែក អ្នកថែសត្វក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ តែជាអកុសលក៏បានបាត់បង់ជីវិតទៅ៕
ប្រភព៖ Khaosod