តួអង្គទេវធីតាឆ្នាំថ្មីមិនទាន់បង្ហាញមុខ! បវរកញ្ញា ២ រូប តែងតួទ្រង់គ្រឿងជា ព្រះនាងគោរាគទេវី ស្រស់ស្អាតខ្លាំង

Share This

ពិតណាស់ ជារៀងរាល់ឆ្នាំឱ្យតែកៀកថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងសង្កេតឃើញវត្តមានអ្នកក្នុងរង្វង់សិល្បៈខ្មែរ ក៏ដូចជាស្រីស្អាតជាបវរកញ្ញាបានតែងខ្លួនជាទេវធីតា ដែលប្រដាប់ដោយគ្រឿងសម្លៀកបំពាក់ល្អល្អះ ស្រស់ស្អាត និង ប្រណីតៗយ៉ាងទាក់ទាញ។

យ៉ាងណាមិញ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតចូលមកដល់នេះដែរ ចំពោះតួអង្គតំណាងទេវធីតាឆ្នាំថ្មីដែលត្រូវសម្ដែងក្នុងកម្មវិធីទូរទស្សន៍ជាតិ ក៏មិនទាន់ឃើញមានការបង្ហាញមុខនៅឡើយថាជាស្រីស្អាតរូបណា ដែលនឹងត្រូវដើរតួរជាព្រះនាង គោរាគទេវី ឆ្នាំម្សាញ់ យាងចុះមកគ្រងជម្ពូទ្វីបនៅថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ០៤ និង ៤៨ នាទី ខាងមុខនេះ។

ដោយឡែក បើងាកទៅមើលលើបណ្ដាញសង្គមវិញ ឃើញថាស្រីស្អាតក្នុងសិល្បៈ ក៏ដូចជាវិស័យបវរកកញ្ញា កំពុងតែងជាទេវធីតាថតបង្ហោះលើហ្វេសប៊ុកបណ្ដើរៗហើយ ដែលបានឃើញបវរកញ្ញា ២ រូប គឺកញ្ញា អ៊ិន លក្ខិណា ​និង កញ្ញា ដេត ស្រីនាឌ បានតុបតែងខ្លួនទ្រង់គ្រឿងជាទេវធីតាឆ្នាំថ្មី ព្រះនាង គោរាគទេវី យ៉ាងស្រស់ស្អាតខ្លាំងផងដែរ។

ចំពោះការតុបតែងជាបុត្រីទី ២ កបិលមហាព្រហ្ម ព្រះនាង គោរាគទេវី នោះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រចែករំលែក និង សរសើរខ្លាំងពីរូបសម្រស់របស់បវរកញ្ញាទាំង ២ រូបនេះស្រស់ស្អាតប្លែកជាមួយឈុតទេវធីតាដ៏ល្អឯកនេះ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ជួបឬនៅបុគ្គលិកអែបអប? នេះជាហេតុផលដែលពួកគេជ្រើសរើសការអែបអប ធ្វើខ្លួនដូចអ្នកម្នាង អាមាត្យ ជាជាងប្រើសមត្ថភាពពិត

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

ព័ត៌មានបន្ថែម

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ