តួនាទីសំខាន់របស់កាល់ស្យូមសម្រាប់ម្ដាយ និងទារក ជាពិសេសអំឡុងពេលមានផ្ទៃពោះ

Share This

ចាប់ពីកុមារភាពរហូតដល់វ័យចំណាស់ ឆ្អឹង និងធ្មេញ គឺជាផ្នែកមួយដ៏សំខាន់របស់រាងកាយ។ ចំពោះទារក កាល់ស្យូមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ឆ្អឹង ដោយធានាបាននូវធ្មេញរឹងមាំ និងឆ្អឹងដែលមានសុខភាពល្អ។ នៅពេលមនុស្សកាន់តែចាស់ទៅ ការរក្សាកំហាប់ឆ្អឹងពិតជាសំខាន់ ព្រោះដើម្បីការពារការបាក់ឆ្អឹង ការបាក់ធ្មេញ និងភាពទន់ខ្សោយនៃឆ្អឹង ។

នៅពេលដែលការទទួលទានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ រាងកាយចាប់ផ្តើមទាញយកជាតិកាល់ស្យូមពីឆ្អឹង ដែលបណ្តាលឱ្យឆ្អឹងចុះខ្សោយបន្តិចម្តងៗ។ ការទាញយកជាតិកាល់ស្យូមពីឆ្អឹង នាំឱ្យកំហាប់របស់ឆ្អឹងថយចុះ ដែលអាចវិវត្តទៅជាជំងឺពុកឆ្អឹង ហើយនាំឱ្យមានហានិភ័យនៃការបាក់ឆ្អឹង។ លើសពីនេះទៀត កង្វះជាតិកាល់ស្យូមអាចបង្កឱ្យមានការរមួលក្រពើ ស្ពឹក និងចង្វាក់បេះដូងលោតខុសប្រក្រតី ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើមិនមានការព្យាបាល។

កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះតែម្ដង។ នៅអំឡុងពេលមានផ្ទៃពោះ ទារកនៅក្នុងផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឱ្យចង្វាក់បេះដូងមានភាពប្រក្រតី និងលទ្ធភាពធ្វើឱ្យឈាមកកបានល្អផងដែរ ។ ជាមួយគ្នានេះ អង្គការស្បៀងអាហារពិភពលោក (FAO) បានបង្ហាញថា «ពុំមានកម្រិតតួលេខជាក់លាក់ណាមួយ ដែលកំណត់តម្រូវការនៃជាតិកាល់ស្យូមរបស់យើង ឬកម្រិតណាមួយ ដែលអាចបណ្តាលឱ្យមានកង្វះជាតិកាល់ស្យូមនោះទេ»។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើស្រី្តមានផ្ទៃពោះមានជាតិកាល់ស្យូមតិចតួចពេក ឬមិនបានទទួលទានអាហារដែលមានជាតិកាល់ស្យូមគ្រប់គ្រាន់ពីរបបអាហាររបស់គាត់ នោះទារកក្នុងផ្ទៃរបស់គាត់នឹងស្រូបយកជាតិកាល់ស្យូមពីឆ្អឹងរបស់គាត់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយ និងទារកនាពេលអនាគត។ មួយវិញទៀត ប្រសិនបើទារកនៅក្នុងផ្ទៃទទួលជាតិកាល់ស្យូមមិនបានគ្រប់គ្រាន់ទេនោះ នឹងអាចបណ្ដាលឱ្យកើតជំងឺក្រិស (Rickets) ផងដែរ។

យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា នៅអំឡុងពេល៣ខែចុងក្រោយនៃការពពោះ រាងកាយរបស់ម្តាយត្រូវការជាតិកាល់ស្យូមច្រើនជាងមុន ដោយសារតែទារកក្នុងផ្ទៃក៏ត្រូវការសារជាតិនេះ ដើម្បីការលូតលាស់ឆ្អឹង និងធ្មេញផងដែរ។ ប្រសិនបើគ្មានការផ្គត់ផ្គង់នូវជាតិកាល់ស្យូមប្រចាំថ្ងៃដល់មាតានោះទេ ជាតិកាល់ស្យូមនឹងត្រូវបានទាញចេញពីឆ្អឹងរបស់ម្តាយ ដែលជាលទ្ធផលធ្វើឱ្យឆ្អឹងខ្សោយ និងវិវត្តន៍ទៅជាជម្ងឺពុកឆ្អឹងសម្រាប់ម្តាយ។

ជំងឺពុកឆ្អឹង (Osteoporosis) បានកើតឡើងលើមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយវាជាប្រភេទជំងឺម្យ៉ាង ដែលបណ្តាលឱ្យកំហាប់របស់ឆ្អឹង និងគុណភាពឆ្អឹងមានការថយចុះ ឈានទៅដល់ភាពទន់ខ្សោយនៃឆ្អឹង ហើយបង្កើននូវឱកាសគ្រោះថ្នាក់នៃការប្រេះស្រាំនៃឆ្អឹង និងជំងឺមួយទៀតនោះគឺ កង្វះកាល់ស្យូមនៅក្នុងឈាម (Hypocalcemia)។ ដូចគ្នានេះដែរ កង្វះជាតិកាល់ស្យូមចំពោះស្ត្រីមានផ្ទៃពោះអាចបង្កផលប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃដូចជា ជំងឺពុកឆ្អឹង ការញ័រ ការស្ពឹកស្រពន់ រមួលក្រពើ និងជំងឺតេតាណូសជាដើម។

អ្នកអាចស្វែងរកជាតិកាល់ស្យូមបានតាមរយៈផលិតផលទឹកដោះគោ និងមិនមែនទឹកដោះគោ ដូចជាត្រីខកំប៉ុង និងអាហារសម្បូរទៅដោយជាតិកាល់ស្យូមដូចជា ធញ្ញជាតិ ទឹកផ្លែឈើ ទឹកសណ្តែក បាយ ភេសជ្ជកំប៉ុង នំប៉័ង និងអាហារូបត្ថម្ភដែលសម្បូរជាតិកាល់ស្យូមជាដើម។

តាមរយៈការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា ស្ត្រីមានផ្ទៃពោះទទួលទានជាតិកាល់ស្យូមតិចជាងការណែនាំ។ នេះដោយសារតែរបបអាហារដែលពួកគាត់ទទួលទានមិនសូវមានជាតិកាល់ស្យូម។ ដើម្បីដោះស្រាយបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) ណែនាំឱ្យបន្ថែមជាតិកាល់ស្យូមប្រចាំថ្ងៃពី ១.៥ ទៅ ២ក្រាម ចែកជាបីដូស ដោយចាប់ផ្តើមពីពេលពពោះបាន ២០សប្តាហ៍រហូតដល់ថ្ងៃសម្រាល។

អាហារបំប៉នកាល់ស្យូមមានសារៈសំខាន់សម្រាប់ការថែរក្សាសុខភាពពេលពពោះ និងត្រូវបានណែនាំសម្រាប់ប្រើប្រាស់មុនពេលសម្រាលទារក ដើម្បីការពារបម្រុងក្រឡាភ្លើង (pre-eclampsia) ជាពិសេសការឡើងសម្ពាធឈម។ក្នុងចំណោមអាហារបំប៉នកាល់ស្យូមជាច្រើនប្រភេទនៅក្នុងទីផ្សារ កាល់ស្យូម គ័រប៊ីយែរ ត្រូវបានណែនាំដោយគ្រូពេទ្យ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ ថាជាឱសថដែលមានជាតិកាល់ស្យូមខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលផលិតដោយក្រុមហ៊ុន Sanofi របស់ប្រទេសបារាំង ហើយត្រូវបាននាំចូលស្របច្បាប់ដោយក្រុមហ៊ុន Zuellig Pharma Cambodia តាំងពីឆ្នាំ2000។

ដើម្បីបំប៉នសុខភាពឆ្អឹងឱ្យល្អប្រសើរ ឥឡូវនេះ Zuellig Pharma Cambodia បានណែនាំ កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា ថ្មី ដោយបានបន្ថែមកាល់ស្យូម២ដងក្នុងមួយអំពូល ដែលជារូបមន្តថ្មីដ៏មានប្រសិទ្ធភាព ត្រូវបានផលិតឡើងដើម្បីជួយឱ្យឆ្អឹងរឹងមាំ និងថែរក្សាកំហាប់ឆ្អឹងបានល្អ។ កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា ផ្សំពីកាល់ស្យូមសរីរាង្គដែលរាងកាយងាយស្រូបយក ដើម្បីជួយឱ្យសុខភាពឆ្អឹងរឹងមាំ ដោយបន្ថែមកាល់ស្យូម២ដងក្នុងមួយអំពូល ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានតម្រូវការកាល់ស្យូមខ្ពស់ ជាពិសេស ស្ត្រីកំពុងមានគភ៌និងកំពុងបំបៅដោះកូន ព្រមទាំងទារកផងដែរ។

ជាមួយនឹងការបន្ថែមកាល់ស្យូម២ដងក្នុងមួយអំពូល កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា កាន់តែមានប្រសិទ្ធភាពសម្រាប់ស្ត្រី ជាពិសេសក្នុងការការពារស្ត្រីមានផ្ទៃពោះពីបម្រុងក្រឡាភ្លើង ជួយបំប៉នអ្នកម្តាយបំបៅដោះកូនក្នុងការរក្សាកម្រិតជាតិកាល់ស្យូមរបស់ពួកគេបានល្អ សុខភាពឆ្អឹងរឹងមាំ និងការពារម្តាយនិងទារកពីជំងឺពុកឆ្អឹង ដោយធានាបាននូវកម្លាំងមាំមួន និងសុខភាពល្អយូរអង្វែង។ លើសពីនេះ កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា ក៏ជួយឱ្យឆ្អឹងទារកលូតលាស់មានសុខភាពល្អ និងរឹងមាំតាំងពីនៅក្នុងផ្ទៃផងដែរ។

កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា មានលក់នៅតាមឱសថស្ថាននានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងអំពូល 10ម.ល សម្រាប់មនុស្សពេញវ័យ និងអំពូល 5ម.ល សម្រាប់កុមារ។

គួររំឭកឱ្យដឹងផងដែរថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Zuellig Pharma Cambodia បានរៀបចំកម្មវិធីដ៏ពិសេសមួយ គឺកម្មវិធីសម្ពោធ កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា ថ្មី នៅឯសណ្ឋាគារ SUN & MOON ។ កម្មវិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឈុន សមសោភា ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត កញ្ញា មាស សុខសោភា តារាចម្រៀងដ៏ល្បីឈ្មោះ រួមនឹងឱសថការី បុគ្គលិកក្រុមហ៊ុន Zuellig Pharma Cambodia ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។ កម្មវិធីនេះធ្វើឡើងដើម្បីសម្ពោធផលិតផលថ្មី កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា ក៏ដូចជាចែករំលែកចំណេះដឹងទាក់ទងនឹងអត្ថប្រយោជន៍នៃការទទួលទានកាល់ស្យូមដើម្បីឆ្អឹងកាន់តែរឹងមាំ។ លើសពីនេះទៀតនោះ តារាចម្រៀងដ៏ល្បី អ្នកនាង មាស សុខសោភា ក៏បានចូលរួមធ្វើឱ្យបរិយាកាសនៃកម្មវិធីកាន់តែមានភាពសប្បាយរីករាយជាមួយនឹងការសម្ដែងដ៏ពិសេសផងដែរ។

កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា នឹងមានលក់ឆាប់ៗនេះនៅតាមឱសថស្ថាននានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងអំពូល 10ម.ល សម្រាប់មនុស្សពេញវ័យ និងអំពូល 5ម.ល សម្រាប់កុមារ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ