នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paethongtarn Shinawat បានចេញមុខសុំទោសប្រជាជនរបស់ខ្លួនជាសារធារណៈ ក្រោយពីមានការបែកធ្លាយសារសំឡេងរវាងលោកស្រី និង សម្តេច ហ៊ុន សែន ដោយមិនមានការលាលែងពីតំណែងឡើយ ដែលកាន់តែធ្វើឱ្យប្រជាជនក្តៅក្រហាយមិនសុខចិត្ត។

យ៉ាងណាមិញ ក្នុងនោះដែរ Nawat Isaragrisil ដែលជាស្ថាបនិក MGI បានចេញមុខរិះគន់នាយករដ្ឋមន្រ្តីរូបនេះយ៉ាងចាស់ដៃ ដោយប្រើពាក្យពេចន៍ឌឺដងផ្សេងៗនៅលើផេកហ្វេសប៊ុករបស់ខ្លួនមិនដាច់សោះ។ ចុងក្រោយនេះ Nawat បានប្រកាសឱ្យដឹងថា បើរដ្ឋាភិបាលរបស់លោកស្រី Paethongtarn មិនរំលាយសភានៅក្នុងថ្ងៃនេះទេ ខ្លួននឹងនាំបវរកញ្ញានៅក្នុងស្ថាប័នទាំងអស់ ទៅប្រឆាំងតវ៉ាហើយ។

ដោយឡែក មកទល់ពេលនេះលោកស្រី Paethongtarn នៅមិនបានលាលែងចេញពីតំណែងនោះទេ ហើយថែមទាំងសន្យាទៀតថានឹងរួមសាមគ្គីគ្នាជាមួយនឹងយោធាដើម្បីធានាការពារសន្តិសុខជាតិផងដែរ៕
