នេះហើយជាម្ចាស់មកុដ ៦ រូបក្នុង MGI ដែលបានប្រកាសទាត់មកុដចោល ក្រោយមើលឃើញភាពពិសពុ-លរបស់តា Nawat ជាម្ចាស់ស្ថាប័ន

Share This

ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធី Miss Grand International តែងមានរឿងមិនចេះចប់ ជាពិសេសជាមួយម្ចាស់មកុដតំណាងប្រទេស និង តំណែងអន្តរជាតិ។​ ជាក់ស្តែង កន្លងមកស្ថាប័ន Miss Grand International បានប្រកាសអំពីការដកហូតតំណែងម្ចាស់មកុដ ដែលតាមធាតុពិតទៅអ្នកគាំទ្រសុទ្ធតែដឹងច្បាស់ថា ម្ចាស់តំណែងសាមីខ្លួនគឺជាអ្នកបោះបង់មុនកម្មវិធីប្រកាសទៅទៀត។ ថ្ងៃនេះ យើងសូមលើកពីអតីតម្ចាស់មកុដ ៦ រូប ទាំងម្ចាស់តំណែងធំ និង តំណែងរង ដែលបានប្រកាសលាលែងពីតំណែងពីកម្មវិធី Miss Grand International តាំងពីកម្មវិធីនេះបង្កើតឡើងចាប់ពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ន។

១. នាង Anea Garcia មកពីសាធារណរដ្ឋដូមីនិក (dominican republic) ម្ចាស់ជ័យលាភី Miss Grand International 2015

ក្រោយគ្រងតំណែងបានតែ ៥ ខែ នាង Anea Garcia ត្រូវបានស្ថាប័ន Miss Grand International ប្រកាសដកហូតតំណែង ក្រោមហេតុផលពីស្ថាប័នថានាងមិនអាចបំពេញទំនួលខុសត្រូវរបស់នាងបាន តែយ៉ាងណាព័ត៌មានពីនាង Anea Garcia ថាមានមូលហេតុចាំបាច់ផ្ទាល់ខ្លួនពាក់ព័ន្ធជាមួយគ្រួសារដែលខាងស្ថាប័នមិនអនុញ្ញាត ទើបនាងសម្រេចលាលែងពីតំណែង។ ក្រោយការលាលែងនេះ នាង Claire Elizabeth Parker បវរកញ្ញារបស់ប្រទេសអូស្ត្រាលី ក៏ត្រូវបានជ្រើសរើសជាអ្នកជំនួសតំណែងម្ចាស់ជ័យលាភីឆ្នាំ ២០១៥។

២. នាង Claire Elizabeth Parker មកពីអូស្ត្រាលី ជាអ្នកជំនួស Miss Grand International 2015

នៅឆ្នាំ ២០១៩ នាង Claire Elizabeth Parker ត្រូវបានស្ថាប័ន Miss Grand International ដកហូតពីតំណែង ក្រោមហេតុផលការមិនពិភាក្សាជាមួយស្ថាប័នអំពីការចូលកម្មវិធីប្រកួតផ្សេង បន្ទាប់ពីនាងបានដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាល Miss Universe។

៣. នាង Yuvna Rinishta មកពីប្រទេសម៉ូរីស (Mauritius) ម្ចាស់ជ័យលាភីលំដាប់រងទី ៥ នៃ Miss Grand International 2022

នាង Yuvna Rinishta ជាម្ចាស់ជ័យលាភីលំដាប់រងទី ៥ នៃ Miss Grand International 2022។ ក្រោយគ្រងតំណែងបានបីថ្ងៃ នាងត្រូវបានស្ថាប័ន Miss Grand International ប្រកាសដកហូតតំណែង ក្រោមហេតុផលអសមត្ថភាពក្នុងការចុះកិច្ចសន្យា និង បំពេញភារកិច្ចរបស់ខ្លួន។ អ្នកចូលជំនួសនាងបន្ទាប់គឺ Roberta Angela មកពីប្រទេសហ្វីលីពីន។

៤. នាង Thae Su Nyein មកពីមីយ៉ាន់ម៉ា ជ័យលាភីលំដាប់រងទី ២ ក្នុងកម្មវិធីប្រកួត Miss Grand International 2024

នាងត្រូវបានដកហូតតំណែងវិញ ក្រោមហេតុផល «អាកប្បកិរិយាមិនសមរម្យ» តែតាមពិតទៅមុនប្រកាសដកតំណែង នាង Thae Su Nyein ខ្លួនឯងផ្ទាល់ទេ ដែលជាអ្នកសម្រេចចិត្តបោះបង់តំណែងមុន ដោយហេតុឃើញថាកម្មវិធីមិនភាពយុត្តិធម៌ចំពោះខ្លួន។​

៥. នាង Rachel Gupta មកពីឥណ្ឌា ម្ចាស់មកុដ Miss Grand International 2024

ថ្មីៗនេះ នាងបានប្រកាសនៅលើគណនី Instagram របស់ខ្លួន ដោយសម្រេចចិត្តលាលែងពីតំណែង និង ប្រគល់មកុដឱ្យស្ថាប័ន Miss Grand International វិញ។ នាងលើកហេតុផលថា «ស្ថាប័នបំពានកិច្ចសន្យា មិនយកចិត្តទុកដាក់លើនាងបានល្អ និង ធ្វើឱ្យនាង Toxic»។

ក្រោយនាងបង្ហោះតែប៉ុន្មាននាទី ស្ថាប័ន Miss Grand International ក៏បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុក ដកហូតតំណែងរបស់នាងក្រោមហេតុផលផ្ទុយគ្នាថា នាងខកខានក្នុងការបំពេញភារកិច្ចដែលបានកំណត់, ការចូលរួមនៅក្នុងគម្រោងខាងក្រៅដោយគ្មានការយល់ព្រមជាមុនពីស្ថាប័ន, និង ការបដិសេធរបស់នាងក្នុងការចូលរួមក្នុងការធ្វើដំណើរ ដែលបានគ្រោងទុកទៅកាន់ប្រទេសហ្គាតេម៉ាឡា។ មិនថាហេតុផលយ៉ាងណាពីស្ថាប័ន មហាជន និង អ្នកគាំទ្រសុទ្ធតែដឹងច្បាស់ថា ម្ចាស់មកុដជាអ្នកបោះបង់ដោយខ្លួនឯង ព្រោះនាងជាអ្នកប្រកាសមុន។

៦. នាង Safiétou Kabengele មកពីប្រទេសបារាំង ជ័យលាភីលំដាប់រងទី ៣ ក្នុងកម្មវិធីប្រកួត Miss Grand International 2024

នាង Safiétou Kabengele មកពីប្រទេសបារាំង និង ជាលំដាប់រងទី ៣ បានសម្រេចចិត្តលាលែងចេញពីដំណែង។​​ ក្នុងនោះនាងបានឱ្យដឹងថា កន្លងមកនេះនាងត្រូវគេមើលងាយប្រមាថដោយសាររឿងរ៉ាវមិនពិតជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងស្ថាប័ន MGI ចេញមកបកស្រាយ ឬ ការពារនាងឡើយ អ្វីដែលធ្ងន់ជាងនេះ គឺលោក Nawat បាននិយាយមើលងាយនាងនៅមុខអ្នកដទៃថានាងបានលុយហើយក៏បាត់ខ្លួនទៅ ទាំងដែលនាងត្រឡប់ទៅប្រទេសមុនដោយសារតែម្តាយនាងឈឺ។

នាងបានបន្ថែមទៀតថា នាងបានព្យាយាមទាក់ទងទៅមនុស្សនៅក្នុងស្ថាប័ន បន្ទាប់ពីមានចចាមអារ៉ាមថានាងត្រូវបណ្តេញឱ្យចេញពីដំណែង តែខាង MGI មិនដែលអើពើនឹងបកស្រាយឡើយ សូម្បីតែលោកស្រី Teresa និង លោក Nawat ក៏បានប្លុកនាង ទើបធ្វើឱ្យនាងសម្រេចចិត្តលាលែងពីតំណែងនោះ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ