ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកតាមដានជីវិតឯកជនរបស់តារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា លោក Nak Fake និង ភរិយា អ្នកនាង ស្រ៊ុន ប្រាក់គន្ធា ហៅ មីហិល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីខាងស្រីបានប្រកាសថា រស់បែកគ្នារយៈពេលជាង ២ ខែមកហើយ បន្ទាប់ពីរៀបការបានប្រមាណជាងកន្លះឆ្នាំ។
ក្នុងនោះដែរ អ្នកនាង ស្រ៊ុន ប្រាក់គន្ធា ភរិយា លោក Nak Fake បានរៀបរាប់ថា៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតឡេីយ រស់នៅរៀងខ្លួន ខ្ញុំបានរស់នៅផ្សេងគ្នារយៈពេល ២ ខែជាងមកហេីយ។ គ្រប់យ៉ាង ខ្ញុំមិនស្តាយក្រោយទេ ព្រោះខ្ញុំបានស៊ូ និង ខំថែរក្សារទំនាក់ទំនងមួយនេះអស់ពីសមត្ថភាពហេីយ តែចុងក្រោយក៏ត្រូវជួបរឿងដដែលៗ ការលេីកលែងរបស់ខ្ញុំ គឺមានលេីសពី ១០ ដងហេីយ ទម្រាំខ្ញុំសម្រេចថាចាកចេញ»។
យ៉ាងណាមិញ ក្រោយឃើញការបង្ហោះរបស់ភរិយាបែបនេះហើយ អ្នកលេងបណ្តាញបណ្តាញសង្គមហ្វេសប៊ុក ក៏បានឃើញលោក Nak Fake ចូលទៅខមមិនក្រោមផុសរបស់ភរិយាជាទីស្រឡាញ់ថា៖ «បងមិនដែលស្អប់អូនទេ បងចាំអូន ២ ខែហេីយ មកផ្ទះយេីងវិញមកណា»។ លើសពីនោះ ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក Nak Fake ក៏បានបង្ហាញអារម្មណ៍សោកសៅជាបន្តបន្ទាប់ទៀតផង៕