មហាជននិយមតាមដានតារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា ច្បាស់ជាបានស្គាល់ហើយតារាចម្រៀងរ៉េប សេក វណ្ណៈ ហៅ Nak Fake ដែលទើបតែដឹកដៃគូដណ្តឹងស្រស់សោភា អ្នកនាង ស្រ៊ុន ប្រាក់គន្ធា ហៅ មីហិល ចូលរោងការកាលពីអំឡុងពាក់កណ្តាលខែមករា ឆ្នាំ ២០២៥ កន្លងទៅ ក្រោយភ្ជាប់ពាក្យកាលអំឡុងឆ្នាំ ២០២២។
យ៉ាងណាមិញ ក្រោយរៀបការបានប្រមាណជាងកន្លះឆ្នាំ អ្នកនាង ស្រ៊ុន ប្រាក់គន្ធា ភរិយា លោក Nak Fake បានចេញមកបង្ហោះសំណេរគួរឱ្យភ្ញាក់ផ្អើលនៅលើផេក មីហិល ផ្ទាល់ខ្លួនថា អ្នកនាង និង ស្វាមី បានរស់នៅបែកគ្នាជាង ២ ខែមកហើយ។
ក្នុងនោះដែរ អ្នកនាង ស្រ៊ុន ប្រាក់គន្ធា បានរៀបរាប់ថា៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតឡេីយ រស់នៅរៀងខ្លួន ខ្ញុំបានរស់នៅផ្សេងគ្នារយៈពេល ២ ខែ ជាងមកហេីយ។ គ្រប់យ៉ាង ខ្ញុំមិនស្តាយក្រោយទេ ព្រោះខ្ញុំបានស៊ូ និង ខំថែរក្សារទំនាក់ទំនងមួយនេះអស់ពីសមត្ថភាពហេីយ តែចុងក្រោយក៏ត្រូវជួបរឿងដដែលៗ ការលេីកលែងរបស់ខ្ញុំ គឺមានលេីសពី ១០ ដងហេីយ ទម្រាំខ្ញុំសម្រេចថាចាកចេញ»៕