ស្របពេលកម្ពុជានៅតែមានការឈ្លានពានវាយប្រហាពីថៃ លើបណ្ដាញសង្គមកម្ពុជា មហាជន អ្នកសិល្បៈ ក៏ដូចជាអ្នកជំនួញជាច្រើន កំពុងបន្តពួតដៃគ្នាចូលរួមចែករំលែកបង្ហាញការតតាំងរកយុត្តិធម៌ និង សន្តិភាព ព្រមទាំងមានការចូលរួមជួយជាថវិកា សម្ភារៈផ្សេងៗជូនបងប្អូនកងទ័ពជួរមុខ និង បងប្អូនគ្រួសារដែលបានជម្លៀសខ្លួនពីព្រំដែនមកកាន់ទីទួលសុវត្ថិភាព ជាបន្តបន្ទាប់។
បើក្រឡេកទៅមើលបងប្អូនអ្នកក្នុងវិស័យសិល្បៈច្រើនរូប ជាពិសេសតារាចម្រៀងល្បីៗកំពុងមានទីផ្សារការងារច្រើនតាមបណ្ដាញ Pub, Club ពេលនេះក៏បានឃើញតារាចម្រៀងទាំងនេះ ប្រកាសផ្អាកទទួលការងារ ព្រមទាំងស្នើលុបចោលការងារភ្លាមៗ ដើម្បីងាកមករួមចំណែកជួយប្រទេសជាតិតាមរយៈសកម្មភាពផ្សេងៗ។
ក្នុងនោះ ឃើញថាសិល្បករច្រើនរូប កំពុងរួបរួមគ្នាជួយជាជំនួយផ្សេងៗដល់កងទ័ពជួរមុខ បងប្អូនភៀសសឹក ក៏ដូចជាយុទ្ធការណ៍ប្រឆាំងតវ៉ានឹងការឈ្លានពានតាមរយៈវីដេអូលើបណ្ដាញសង្គម និង តាមផ្លូវសាធារណៈផងដែរ៕