នៅម៉ោង ១១ នាទីព្រឹក ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះ មន្ត្រីសង្ឃដោះស្រាយខាងធម៌វិន័យក្នុងព្រះពុទ្ធសាសនា បានសម្រេចចាប់ផ្សឹកព្រះតេជគុណ សុត ដាវី ជាព្រះចៅអធិការវត្តភ្នំរាប ដែលមានរឿងអាស្រូវដេកឱបស្រីស្នេហ៍ ហើយថតបង្ហោះលើបណ្តាញសង្គមនាពេលកន្លងមក ស្ថិតនៅវត្តជុំគ្រៀល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ព្រះតេជគុណ សុត ដាវី ព្រះចៅអធិការវត្តភ្នំរាប ទល់ដែនកម្ពុជាវៀតណាមស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត ដែលល្បីល្បាញក្នុងការកែច្នៃទីតាំងល្អាងភ្នំក្នុងវត្តជាតំបន់ទេសចរណ៍ដើម្បីរកបច្ច័យ ត្រូវបានចាប់ផ្សឹកហើយដោយសារបារាជិក។
តាមប្រភពបានបន្តឱ្យដឹងថា ការចាប់ផ្សឹកចៅអធិការវត្តរូបនេះ ធ្វើឡើងបន្ទាប់ពីព្រះសង្ឃ ព្រះនាម សុត ដាវី ព្រះចៅអធិការវត្តភ្នំរាប បែកធ្លាយពាក់ព័ន្ធទៅនឹងរឿង ដេកឱបស្ត្រីម្នាក់ និង ពាក់ខោអាវគ្រហស្ថ និង ទទួលស្គាល់ខ្លួនព្រះអង្គទាក់ទងយកស្រីប៉ុន្មានក៏បាន ព្រោះលោកមានលុយហើយជាលុយរបស់លោក។ បច្ចុប្បន្នក្រោយពីផ្សឹក បុគ្គលរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅស្នងការដ្ឋានខេត្តកំពត បន្តចាត់ការតាមនីតិវិធី៕
ប្រភព ៖ CEN News