នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ តាមរយៈផេក My Destiny របស់អ្នកគ្រូហុងស៊ុយ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកចំណេះដឹងហុងស៊ុយ ឱ្យបងប្អូនប្រុងប្រយ័ត្នដោយសារតែនៅថ្ងៃទី ២៤ នេះ គឺជាថ្ងៃម្សាញ់ ខែម្សាញ់ ឆ្នាំម្សាញ់ ក្នុងក្បួនហុងស៊ុយ។
ជាក់ស្ដែង អ្នកគ្រូបានបញ្ជាក់ឱ្យដឹងថា ៖ «ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ ជាថ្ងៃម្សាញ់ ខែម្សាញ់ ឆ្នាំម្សាញ់ សម្រាប់បងប្អូនដែលមានកុរក្នុងតួរាសី គួរមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសមិនគួរធ្វើដំណើរចាប់ពីម៉ោង ៩៖០០ ព្រឹក ដល់ម៉ោង ១១៖០០ ព្រឹក ដែលជាម៉ោងម្សាញ់»។
គួរឱ្យដឹងថា អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ៕