តាមពិត ឃួន សំអន ពុះកញ្ជ្រោលចង់ចូលប្រឡងតាំងពីកម្មវិធី MasterChef រដូវកាលដំបូង ឥលូវក្លាយជាម្ចាស់ពានរកឃើញខ្លួនឯងកាន់តែច្បាស់

Share This

ទីបំផុតកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានរកឃើញម្ចាស់ពាន ដោយបានទៅលើបេក្ខជន វ័យក្មេងមកពីខេត្តបន្ទាយមានជ័យ និង ត្រូវបានគេស្គាល់ជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់មត្តេយ្យ នៅរាជធានីភ្នំពេញ នោះគឺ ឃួន សំអន។​

ប្រកួតដល់វគ្គបេក្ខជន Top 5 ជម្រុះដល់ Top 3  និង រហូតដល់ពីរនាក់ចុងក្រោយ ឃើញថា បេក្ខជន ឃួន សំអន មានភាពស្វិតស្វាញ និង ដាក់ចិត្តដាក់កាយយ៉ាងខ្លាំង។ ទាក់ទិននឹងភាពជឿជាក់លើខ្លួនឯង លោកបាននិយាយថា៖ «យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ថាយើងខ្លាំងអ្វី ខ្សោយអ្វី សម្រាប់ខ្ញុំផ្ទាល់ អ្វីដែលខ្ញុំគិតថា ខ្ញុំអាចយកឈ្នះបេក្ខជនដទៃបាន ទី ១ ល្បឿន ទី ២ ការតុបតែងច្នៃប្រតិដ្ឋ និង ទី ៣ រសជាតិ។ ចំពោះរសជាតិ ដូចបងប្អូនបានដឹងស្រាប់ ពេលខ្លះខ្ញុំធ្វើឡើង ពេលខ្លះចុះ ប៉ុន្តែនៅវគ្គចុងក្រោយ គឺខ្ញុំសង្កត់ធ្ងន់ទៅលើរសជាតិ ដាច់ខាតមិនត្រូវធ្លាក់»។

កំពុងកាន់ពានក្នុងដៃ ម្ចាស់ជ័យលាភីឯកវ័យ ២៣ ឆ្នាំរូបនេះ ថាតាមពិតលោកមានក្តីស្រមៃតាំងពីពេលមើលកម្មវិធី MasterChef Cambodia ​រដូវកាលទី ១ ម្ល៉េះ។ លោកនិយាយថា៖ «កាលរដូវកាលដំបូង ខ្ញុំបានត្រឹមតែមើល និង​ មានក្តីស្រមៃប៉ុណ្ណោះ លុះដល់រដូវកាលទី ២ ខ្ញុំចាប់ផ្តើមពុះកញ្ជ្រោល ហើយគ្រាន់តែឈានដល់រដូវកាលទី ៣ ភ្លាម ដោយឃើញថាពេលវេលា និង ឱកាសមកដល់ ខ្ញុំមិនបង្អង់ក៏ដាក់ពាក្យប្រកួត ហើយបានឈ្នះជ័យលាភីទៀត និយាយទៅខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង»។

ឆ្លងកាត់ការប្រកួតនេះ សំអន លើកឡើងទាំងមោទកភាពថា៖ «ខ្ញុំទទួលបានបទពិសោធច្រើនមែនទែនពីកម្មវិធីនេះ តាំងពីដំបូងមិនទាន់រកឃើញខ្លួនឯង រហូតដល់ដឹងថាខ្លួនឯងពិតជាស្រលាញ់ខ្លាំងខាងវិស័យម្ហូបអាហារ។ ខ្ញុំថែមទាំងរកឃើញចំណុចលេចធ្លោរបស់ខ្លួនផងដែរ គឺការតុបតែងចាន និង ការចម្អិនម្ហូបខ្មែរបានល្អ»។

តាមរយៈ «ប្រជាប្រិយ» លោកមានសារផ្តាំផ្ញើដល់អ្នកស្រលាញ់ខាងវិស័យម្ហូបអាហារដែរថា៖ «បើបងប្អូនស្រលាញ់ខាងវិស័យម្ហូបអាហារ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាសាកល្បងជាមួយខ្លួនឯង ចេញមកធ្វើ ចេញមកបង្ហាញ ឬចូលប្រកួតក្នុងកម្មវិធី MasterChef Cambodia អាចថាវាជាកន្លែងមួយ ដែលធ្វើឱ្យអ្នកទាំងអស់គ្នារកឃើញខ្លួនឯង។ មានតែការសាកល្បងទេ ទើបដឹងថាយើងជានរណាឱ្យពិតប្រាកដ»

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ