តាមពិតមុនមានឈ្មោះដូចសព្វថ្ងៃ លោកជំទាវ ពេជ ចន្ទមុ​ន្នី គឺធ្លាប់មានឈ្មោះចំនួនពីររួចហើយ កាលនៅជាទារិកា

Share This

លោកជំទាវបណ្ឌិត ពេជ ចន្ទមុ​ន្នី ជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទី ៣៧ នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវជាបុត្រីរបស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន និង លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ។ តាមរយៈសៀវភៅបោះពុម្ពផ្សាយចំណងជើង «ពេជ ចន្ទមុ​ន្នី ភរិយានាយ​ករដ្ឋមន្ត្រីទី ៣៧ នៃកម្ពុជា» ដែលជាស្នាដៃនិពន្ធរបស់ ឯកឧត្តម ឆាយ សុផល ពិតមែនទៅឈ្មោះ ពេជ ចន្ទមុ​ន្នី គឺជាឈ្មោះទី ៣ របស់លោកជំទាវ ដែលត្រូវបានប្តូរឈ្មោះតាំងតែពីនៅទារិកា។

​សម្រង់ពីសៀវភៅខាងលើ ត្រង់ជំពូកទី ១ «ពេជ ចន្ទមុ​ន្នី ជាឈ្មោះទី ៣  និង ការចាប់កំណើត» បានសរសេរថា៖ «នៅថ្ងៃអង្គារ ៥ កើត ខែមាឃ ឆ្នាំមមែ ឯកស័ក ពុទ្ធសករាជ ២៥២៣ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ​១៩៨០ នាវេលាម៉ោងប្រមាណជា ៨ យប់ ក្នុងមន្ទីរពេទ្យកាល់ម៉ែត អ្នកម្តាយ ម៉ុក ប៉ូប៉ុនរិទ្ធ បានប្រសូតកូនស្រីម្នាក់ស្អាតច្រឡឹងគួរឱ្យស្រលាញ់។ នៅពេលប្រសូតមក អ្នកម្តាយបានដាក់ឈ្មោះឱ្យថា ពេជ ប៉ូសុជាតា ប៉ុន្តែទារិការូបនេះអាយុបាន ១៨ ថ្ងៃគឺចេះតែយំមិនចេះបាត់ និង មិនសូវបៅ។ បន្ទាប់មក ជីដូន និង អ្នកម្តាយក៏បានប្តូរឈ្មោះផ្សេងទៅជា ពេជ សុខហេង។ យ៉ាងណាក៏ដោយ ការដាក់ឈ្មោះជាលើកទី ២ ក៏ទារិការូបនេះនៅតែឈឺដដែល។ ដោយមិនអស់ចិត្ត ជីដូនបានស្គាល់លោកតាម្នាក់ឈ្មោះ ឡាយ ស៊ុំ ជាចាស់ទុំនៅទីក្រុងភ្នំពេញ ហើយធ្លាប់បួសរៀនធម៌ និង ចេះផ្សំឱសថបុរាណទៀតផង ឱ្យគាត់ជួយរកឈ្មោះថ្មីឱ្យទារិកា។

បន្ទាប់ពីសួរថ្ងៃខែឆ្នាំ និង ម៉ោងកំណើតរបស់ទារិការូបនេះមក លោកតា ឡាយ ស៊ុំ ក៏បានធ្វើសមាធិនៅមុខអាសនៈរបស់គាត់ អស់រយៈពេលមួយសប្តាហ៍ ទើបលោកតាប្រាប់ថា ទារិកានេះពិតជាមានរាសីមិនធម្មតាឡើយ ហើយការដាក់ឈ្មោះមុននេះគឺមិនត្រឹមត្រូវ ដោយមិនស័ក្តិសមនឹងបារមីរបស់គេទេ។

លោកតា ឡាយ ស៊ុំ បានប្រាប់អ្នកម្តាយ និង ជីដូនឱ្យចំណាំថា កូននេះមានបុណ្យបារមីខ្ពស់ ហើយនៅពេលគេធំឡើង បើធ្វើអ្វី គឺធ្វើទាល់តែបានសម្រេច ហើយបើធ្វើគឺធ្វើឱ្យលើសគេ ទើបបានធ្វើ។ ម្យ៉ាងទៀត ដើម្បីកុំឱ្យកូននេះចេះតែយំ មិនព្រមបៅ ប៉ុន្តែបាត់ឈឺ និង សុខសប្បាយរហូតដល់ធំ គឺត្រូវធ្វើឧបកិច្ចថា អ្នកម្តាយរបស់ក្មេងនេះ គឺគ្រាន់តែជាមេដោះចិញ្ចឹមប៉ុណ្ណោះ ហើយលោកតា ឡាយ ស៊ុំ ត្រូវសុំកូននេះធ្វើជាកូនរបស់គាត់។

ក្រោយមកលោកតា ឡាយ ស៊ុំ ក៏បានដាក់ឈ្មោះទារិកានេះថា ចន្ទមុន្នី ដោយទុកត្រកូលនៅដដែល គឺ ពេជ ចន្ទមុន្នី នេះឯង។ ចាប់តាំងពីពេលមានឈ្មោះថ្មីមក ពេជ ចន្ទមុន្នី មានសុខភាពល្អ ដែលខុសឆ្ងាយកាលពីគ្រាមុន»។

អាចថាជារឿងអច្ឆរិយ មុនពេល លោកជំទាវបណ្ឌិត ពេជ ចន្ទមុ​ន្នី ចាប់កំណើត លោកឪពុករបស់លោកជំទាវមានក្មួយស្រីបង្កើតម្នាក់ឈ្មោះ ចន្ទមុន្នី ដែលកាលពីនាងនៅតូច នាងស្រលាញ់ និង តែងតែតាមលោក។ ហើយនាងបានស្លាប់នៅក្នុងដៃរបស់លោក កាលពីជំនាន់ ប៉ុល ពត នៅឯភ្នំលាភ ក្នុងតំបន់ឡោតេ។ ចំណែកឯលោកតា ឡាយ ស៊ុំ វិញ គាត់ក៏មិនដែលស្គាល់គ្រួសាររបស់លោកឡើយ ប៉ុន្តែការដាក់ឈ្មោះនេះពិតជាចៃដន្យ ឬក៏ថាក្មួយស្រី ចន្ទមុន្នី មកចាប់ជាតិ ដែលធ្វើឱ្យលោកតា ឡាយ ស៊ុំ ធ្វើសមាធិដឹង? នោះគឺជារឿងដ៏អច្ឆរិយមួយដែរ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

បានជួបឬនៅ? បុគ្គលិក Toxic ៦ ប្រភេទ ម្ង៉ៃៗធ្វើខ្លួនដូចស្នំដំណាក់ក្រោយរកតែរឿងកូរក្រុមការងារ បង្កើតចលាចលក្នុងក្រុមហ៊ុន

កូនខ្មែរគួរដឹង! ស្វែងយល់ពីប្រវត្តិ ប្រាសាទតាមាន់ធំ របស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ចង់ទិញភពអង្គារកាន់លុយជាង ១ ម៉ឺនដុល្លារទិញបាន បើភពសុក្រមានតែ ១ ដុល្លារទិញគេអាប់ឱ្យវិញទៀត

បុរសនារីចូលចិត្តជម្រះស្មៅត្រង់តំបន់ពិសេស អ្នកជំនាញថាមានភាពទាក់ទាញខ្ពស់ ទោះគេមើលមិនឃើញក៏ដោយ

នឹកគ្រានៅក្មេងៗ! ផ្កានេះហើយដែលក្មេងជំនាន់ ៨០-៩០ និយមដោតធ្វើខ្សែ-ក ខ្សែដៃពាក់បង្អួតគ្នា ឥលូវទើបដឹងឈ្មោះពិត

ព័ត៌មានបន្ថែម

កូនខ្មែរគួរដឹង! ស្វែងយល់ពីប្រវត្តិ ប្រាសាទតាមាន់ធំ របស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

បុរសនារីចូលចិត្តជម្រះស្មៅត្រង់តំបន់ពិសេស អ្នកជំនាញថាមានភាពទាក់ទាញខ្ពស់ ទោះគេមើលមិនឃើញក៏ដោយ

នឹកគ្រានៅក្មេងៗ! ផ្កានេះហើយដែលក្មេងជំនាន់ ៨០-៩០ និយមដោតធ្វើខ្សែ-ក ខ្សែដៃពាក់បង្អួតគ្នា ឥលូវទើបដឹងឈ្មោះពិត

ចែករំលែកតៗផង! ប៉ាម៉ាក់មាន ប.ស.ស ចង់ធ្វើឱ្យកូនៗ ត្រូវមានលក្ខខណ្ឌ ៤ នេះ អាចធ្វើបានហើយ

អាយុ ២៥ ឆ្នាំឡើង ជាវ័យកំពុងពេញចង់រៀបការ តែបើគ្មានប៉ុន្មានយ៉ាងនេះទេ ការហើយស្រឡះដៃធេងមិនខាន

ស៊ែរទុកមើល! អ្នកមាន ប.ស.ស ពេលឈប់ធ្វើការក្រុមហ៊ុន អាចបន្តបង់ខ្លួនឯងបាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

សម្គាល់មើលកូនៗផង! បើកូនៗចូលចិត្តពណ៌ ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តរបស់កូនមិនល្អឡើយ

ប្រយ័ត្នផង! បុរសម្នាក់កើតអាការមួយយ៉ាងធ្ងន់ធ្ងរ ក្រោយចូលចិត្តចូលបន្ទប់ទឹក ហើយអង្គុយចុចទូរស័ព្ទលេងយូរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ