ទម្លាយមុខអ្នកបញ្ចូលសំឡេង ក្រុមប្រុសសង្ហា Saja Boy ក្នុងរឿងគំនូរជីវចលកំពុងផ្ទុះខ្លាំង K-Pop Demon Hunters

Share This

ទើបតែចេញមិនបានប៉ុន្មាននៅលើ Netflix ភាពយន្តបែបគំនូរជីវចល ឬ Animate រឿង K-Pop Demon Hunters បានកំពុងផ្ទុះខ្លាំង រហូតឡើងលំដាប់លេខ ១ ជាសកល។ ក្រៅពីអ្នកទស្សនាជាប់ចិត្តនឹងក្រុមនារី HUNTR/X ហើយនោះ  ក្រុមបុរស Saja Boys ក៏ទទួលបានប្រជាប្រិយភាពមិនធម្មតាផងដែរ។ នៅពីក្រោយតួអង្គ Animate នៃក្រុម Saja Boys យើងសូមបង្ហាញមុខអ្នកបញ្ចូលសំឡេងតួអង្គម្នាក់ៗ ដែលក្រុមនេះមានសមាជិកចំនួន ៥ គឺ មេក្រុម Jinu, Abbs, Romance, Baby និង Mystery។

១. តួអង្គ Jinu បញ្ចូលសំឡេងដោយ Ahn Hyo-seop និង ច្រៀងដោយ Andrew Choi

Ahn Hyo-seop ជាអ្នកបញ្ចូលសំឡេងតួអង្គ Jinu។ លោកមានអាជីពជាតារា​សម្ដែង និង ​ជា​តារា​ចម្រៀង​ សញ្ជាតិ​កាណាដា-​កូរ៉េ។ លោកទទួលបានឱកាស​បញ្ចូល​សំឡេងលើក​ដំបូង​​ក្នុង​រឿង KPop Demon Hunters នេះតែម្តង។ កន្លងមក លោកធ្លាប់​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ជាច្រើន​រួម​មាន Abyss, Dr. Romantic, Lovers of the Red Sky និង A Time Called You។

ខណៈពេលដែល Ahn Hyo-seop ជាអ្នកបញ្ចូលសំឡេង ទន្ទឹមគ្នានេះលោក Andrew Choi គឺជាអ្នកច្រៀងសម្រាប់តួឯក Jinu ផងដែរ។ Andrew Choi ធ្លាប់ឈ្នះលេខ ៣ ក្នុងកម្មវិធី K-pop Star Season 2 របស់ SBS។ ក្រៅពីផលិតចម្រៀងផ្ទាល់ខ្លួន លោកក៏បាននិពន្ធចម្រៀងសម្រាប់ក្រុមចម្រៀងកូរ៉េល្បីៗដូចជា SHINee និង EXO ជាដើម។

២. តួអង្គ Mystery បញ្ចូលសំឡេងដោយ Alan Lee និង ច្រៀងដោយ Kevin Woo

តារាសម្តែង Alan Lee ជាអ្នកបញ្ចូលសំឡេងតួអង្គ Mystery ដែលមានសក់ពណ៌ស្វាយ។ លោកធ្លាប់បញ្ចូលសំឡេងឱ្យភាពយន្តគំនូរជីវចលជាច្រើន ក្នុងនោះរួមមាន Past Lives, Solo Leveling, The First Slam Dunk, One Piece និង រឿងជាច្រើនទៀត។

ចំណែកអ្នកច្រៀងសម្រាប់តួអង្គ Mystery វិញ គឺ តារាចម្រៀង K-pop Kevin Woo។ ដំណើរក្នុងវិស័យសិល្បៈ ដំបូងឡើយលោកបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀង XING នៅឆ្នាំ ២០០៦។ ពីរឆ្នាំបន្ទាប់មក លោកបានចាកចេញពីក្រុមនេះ ហើយក្លាយជាសមាជិកក្រុម U-KISS នៅឆ្នាំ ២០០៨។ បន្ទាប់ពីក្រុម U-KISS លោកបានធ្វើជាតារាចម្រៀងទោលវិញនៅក្នុងឆ្នាំ ២០១៨ និង ចុងក្រោយនៅឆ្នាំ ២០២៤ លោកបានសម្តែងរឿងខ្លីមួយចំណងជើង Seoul Switch។

៣. តួអង្គ Romance បញ្ចូលសំឡេងដោយ Joel Kim Booster និង ច្រៀងដោយ samUIL Lee

អ្នកបញ្ចូលសំឡេងឱ្យតួអង្គប្រុសសក់ពណ៌ផ្កាឈូក Romance គឺ តារាសម្តែង Joel Kim Booster ជនជាតិអាមេរិក។ ក្រៅពីអាជីពសម្តែង លោកក៏ជាតារាកំប្លែង ផលិតករ និង អ្នកនិពន្ធ ដែលមានសមត្ថភាពពហុជំនាញខាងវិស័យកម្សាន្ត ដែលបានសហការផលិត និង សរសេររឿង Big Mouth និង រឿងThe Other Two។ កន្លងមក លោកធ្លាប់សម្តែងរឿងដូចជា Shrill, Search Party និង Sunnyside ។ សម្រាប់រឿង KPop Demon Hunters លោកក៏បានបញ្ចូលសំឡេងឱ្យតួអង្គមួយចំនួនទៀតផងដែរ។

ដោយឡែក សម្រាប់អ្នកច្រៀងឱ្យតួអង្គ Romance វិញ គឺ samUIL Lee។ នៅក្នុងអាជីព លោកធ្វើការជាមួយសិល្បករ K-pop ជាច្រើនរួមមាន Seventeen, RIIZE, Peniel of BTOB និង NCT Dream ។

៤. តួអង្គ Abby បញ្ចូលសំឡេងដោយ Sungwon Cho និង ច្រៀងដោយ Neckwav

អ្នកបញ្ចូលសំឡេងឱ្យតួអង្គ Abby ឬហៅ Abs គឺជា YouTuber និង ជាអ្នកបញ្ចូលសំឡេងអាជីព លោក Sungwon Cho។ លោកធ្លាប់បានបញ្ចូលសំឡេងភាពយន្តគំនូរជីវចលជាច្រើន មានដូចជារឿង Craig of the Creek, One Piece និង Sakamoto Days ។

ចំណែក អ្នកច្រៀងសម្រាប់តួអង្គ Abby គឺ Neckwav ដែលមានអាជីពជាអ្នកចម្រៀង អ្នកនិពន្ធ និង ជាអ្នកនិពន្ធទំនុកច្រៀង ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៥. តួអង្គ Baby បញ្ចូលសំឡេងច្រៀងដោយ Danny Chung

តួអង្គ Baby មិនមានស្គ្រីបនិយាយនៅក្នុងរឿងនោះទេ មានតែច្រៀងប៉ុណ្ណោះ។ ហើយអ្នកបញ្ចូលសំឡេងច្រៀងគឺ Danny Chung ជាតារាចម្រៀងរ៉េបជនជាតិអាមេរិក និង ជាអ្នកនិពន្ធបទចម្រៀង ដែលស្ថិតក្រោម THEBLACKLABEL។ កន្លងមក លោកបាននិពន្ធបទចម្រៀងសម្រាប់សិល្បករល្បីៗផ្សេងៗដូចជា ក្រុម BLACKPINK, CL, និង Somi ៕

ប្រភព៖ Prestige HK 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ