តស់ៗ ណាត់គ្នាឱ្យហើយមក! ដើមខែមេសា នៅសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំអបអរបុណ្យចូលឆ្នាំខ្មែរ មានលេងល្បែងប្រជាប្រិយ ពិព័រណ៍ម្ហូប និងកម្មវិធីសប្បាយជាច្រើន

Share This

នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ សាលាមធ្យមវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា សាលាគ្រោងនឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ២ ថ្ងៃ នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

សាលាមធ្យមវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងឱកាស ២ ថ្ងៃនោះ មានរំលេចនូវកម្មវិធីពិសេសរួមមាន៖

– រាំចង្វាក់ប្រជាប្រិយខ្មែរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់

– ពិធីស្រង់ទឹកជូនព្រឹទ្ធាចារ្យសិល្បៈ

– ការលេងល្បែងប្រជាប្រិយខ្មែរ

– ពិព័រណ៍សិល្បៈ និង ម្ហូបអាហារ

– ការបង្ហាញទស្សនីយភាពសិល្បៈចម្រុះដោយសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈ

– ការចូលរួមសម្តែងពីតារាចម្រៀង និងតារាកំប្លែងល្បីៗ

ដូចនេះ បងប្អូនសាធារណជន អាចអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង និង ទទួលបានអារម្មណ៍កម្សាន្តជាមួយការរាំរបាំ និង លេងល្បែងប្រជាប្រិយខ្មែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

៣ ថ្ងៃមុនវគ្គផ្ដាច់ព្រ័ត្រ! គណៈកម្មការ Miss Universe ២ រូប បានប្រកាសដើរចេញពីកម្មវិធីមិនស្ដាយ ព្រោះហេតុផលផ្ទៃក្នុងដ៏ក្ដៅគគុក

រកឃើញហើយ! រាជិនីគ្រងមកុដ MU 2025 បានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ព័ត៌មានបន្ថែម

ដំណឹងរីករាយ! សម្បត្តិវប្បធម៌ខ្មែរមានតម្លៃ ៦ មុខ ដែលបាត់បង់ពីកម្ពុជា បានត្រឡប់មកមាតុប្រទេសវិញហើយ ប្រគល់ជូនដោយជនជាតិហុងគ្រី

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ