ឌីជេ ឡាយអិន ទទូចសុំក្តីយោគយល់ពីអតីតភរិយាឱ្យលោកបានដឹងពីសុខទុក្ខរបស់កូនប្រុសទាំង ៣ ផង

Share This

ជឿជាក់ថា មានមហាជនមួយចំនួន ច្បាស់ជានៅចាំនៅឡើយនូវពិធីករដ៏ល្បី គឺលោក ហែម បូរិទ្ធ ហៅ ឌីជេ ឡាយអិន ដោយកាលពីអំឡុងខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ​ លោកបានចេញពីពន្ធនាគារវិញហើយ ក្រោយត្រូវបានចាប់ខ្លួនកាលពីអំឡុងចុងឆ្នាំ ២០១៨ ពាក់ព័ន្ធសង្ស័យករណីជួញដូរគ្រឿងញៀន និង រក្សាទុកអាវុធខុសច្បាប់។

យ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីបានចេញពីពន្ធនាគារ ឌីជេ ឡាយអិន បានសាងកេរ្តិ៍ឈ្មោះ និង កិត្តិយសជាថ្មី ក្នុងនាមជាពលរដ្ឋល្អ ដោយលោកប្រឹងប្រែងធ្វើការសុចរិតដើម្បីចិញ្ចឹមជីវិតដូចពលរដ្ឋទូទៅ ដោយបច្ចុប្បន្ន លោកក៏ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់លោក ឌួង ឆាយ​ ទៀតផង។

ងាកត្រឡប់ក្រោយបន្តិច មុននឹងជាប់ពន្ធនាគារ ឌីជេ ឡាយអិន ក៏បានជួបរឿងខកចិត្តកាលពីអំឡុងឆ្នាំ ២០១៤ ដោយអតីតភរិយារបស់លោកបានចុះចោល និង យកកូនប្រុសទាំង ៣ ទៅជាមួយ ខណៈព័ត៌មានបានឱ្យថា ភរិយារបស់លោកមានអ្នកថ្មី។ ក្នុងនោះ នៅដើមឆ្នាំ ២០១៥ ឌីជេ ឡាអិន និង អតីតភរិយាត្រូវតុលាការ សម្រេចឱ្យផ្តាច់សង្វាសពីគ្នាជាផ្លូវការហើយ និង ចែកទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ ចំណែកកូនត្រូវអតីតភរិយារបស់លោកទទួលបានសិទ្ធិចិញ្ចឹម។

អតីតភរិយា

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ឌីជេ ឡាយអិន បានបង្ហោះសារទទូចសុំចិត្តអតីតភរិយាឱ្យលោកបានជួបកូនប្រុសទាំង ៣ ផង ដោយលោកបានរៀបរាប់ថា៖ «ខ្ញុំមិនអាចទប់អារម្មណ៍នេះ តទៅទៀតបានទេ។ សូម្បីសត្វតោ សត្វខ្លាកាចសាហាវ ឬវាមានចិត្តតិរច្ឆានយ៉ាងណា ក៏ពួកវានៅតែមានសេចក្តីស្រឡាញ់ និង ភាពទន់ភ្លន់ ចំពោះកូនៗរបស់ពួកវាដែរ។ ខ្ញុំចង់និយាយប្រាប់ថា ខ្ញុំនឹកកូនៗខ្លាំងណាស់! សូមផ្ដល់ដំណឹង សុខទុក្ខរបស់កូនៗប្រុសទាំង ៣ ឱ្យខ្ញុំបានដឹងផង។ ខ្ញុំចង់ដឹង ចង់ឃើញ ចង់ជួបកូនប្រុសទាំង ៣ របស់ខ្ញុំតែប៉ុណ្ណោះ។ សារមួយនេះ ខ្ញុំសូមជម្រាបជូន ដល់អ្នកម៉ាក់របស់កូនៗទាំង ៣ ឱ្យបានជ្រាបថា ខ្ញុំសូមស្នើសុំចិត្តអ្នកម៉ាក់ ហើយខ្ញុំកំពុងធ្វើការស្នើសុំនេះ គឺក្នុងនាមជាឪពុករបស់កូនទាំង ៣ ដែរ ។ តើមាននរណាខ្លះ យល់ពីអារម្មណ៍ទឹកចិត្តឪពុកនឹកកូនៗទេ? ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំគ្មានគំនិត ឬបំណងអាក្រក់ ក្នុងន័យទុច្ចរិត អវិជ្ជមាន ឬធ្វើឱ្យប៉ះពាល់សេចក្តីសុខ នរណាមួយឡើយ។ ខ្ញុំសូមស្នើសុំ ដោយសន្តិភាព។ សារមួយនេះសង្ឃឹមថា អ្នកម៉ាក់របស់កូនប្រុសទាំង ៣ បានទទួល និង ឃើញហើយមានចិត្តសណ្តោសប្រណី ក្ដីមេត្តា អធ្យាស្រ័យ ដោយក្ដីអនុគ្រោះ»

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនឱ្យថៃចូលរុករានតាមអំពើចិត្តទេ! កម្ពុជា បញ្ជូនការតវ៉ាជាផ្លូវការទៅកាន់ថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលតំបន់ពលរដ្ឋខ្មែររស់នៅ

ប្រផ្នូលល្អ! នៅសៀមរាប មានពលរដ្ឋប្រទះឃើញ ប្រាសាទចំណាស់មួយ លាក់ខ្លួននៅក្រោយចម្ការរបស់អ្នកភូមិ

ថ្ងៃនេះ មេភូមិភាគ៤កម្ពុជា ឧត្តមសេនីយ៍ឯក ពៅ ហេង និង មេភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង នឹងជួបប្រជុំពិភាក្សារឿងព្រំដែន នៅឧត្តរមានជ័យ

(វីដេអូ) តារាភាពយន្តជើងចាស់ សុខ ស្រីមុំ ភ្ញាក់រឭកដឹងខ្លួនសាងកំហុសធំ ចេញមកក្រាបបង្គំសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និង ហ្លួងម៉ែ

អ្នកគាំទ្ររំភើប! ទីបំផុត Taylor Swift ប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ ជាមួយពាក្យសម្ដីដ៏សែនរ៉ូមែនទិច

ព័ត៌មានបន្ថែម

(វីដេអូ) តារាភាពយន្តជើងចាស់ សុខ ស្រីមុំ ភ្ញាក់រឭកដឹងខ្លួនសាងកំហុសធំ ចេញមកក្រាបបង្គំសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និង ហ្លួងម៉ែ

អ្នកគាំទ្ររំភើប! ទីបំផុត Taylor Swift ប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍ ជាមួយពាក្យសម្ដីដ៏សែនរ៉ូមែនទិច

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ