ដំបូងគេ! វណ្ណដា គឺជាតារារ៉េបកម្ពុជាទី ១ ដែលទាក់ចិត្តកំពូលតារារ៉េបកូរ៉េ Jay Park ឱ្យធ្វើរឿងមួយលើ IG

Share This

ជាការពិតណាស់ មហាជនបានជ្រាបមកហើយពីកេរ្តិ៍ឈ្មោះតារាចម្រៀងរ៉េប វណ្ណដា ដែលមិនត្រឹមតែមានឈ្មោះល្បីសុសសាយនៅក្នុងប្រទេសកម្ពុជានោះទេ លោកក៏ទទួលបានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេសផងដែរ។

តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ ក៏ពាំនាំឈ្មោះកម្ពុជាឡើងទៅលើឆាកអន្តរជាតិជាច្រើន ដោយឆាកធំបំផុតចុងក្រោយនោះ គឺកម្មវិធីកីឡាអូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស។ លើសពីនោះ នៅក្នុងឆ្នាំ ២០២៥ នេះ វណ្ណដា ក៏នឹងត្រៀមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីនៅឯសហរដ្ឋអាមេរិកជាថ្មីម្តងទៀតផងដែរ។

ងាកទៅកាន់ការផលិតចម្រៀងវិញ វណ្ណដា មិនត្រឹមតែបានសហការណ៍នឹងតារាចម្រៀងរ៉េបក្នុងស្រុកទេ គឺលោកក៏ធ្លាប់បានច្រៀងចម្រៀងរួមគ្នានឹងតារាចម្រៀងរ៉េបបរទេសជាច្រើន រួមមានប្រទេសថៃ ប្រទេសជប៉ុន និង ប្រទេសវៀតណាមជាដើម។

ថ្មីៗនេះ វណ្ណដា បានបង្ហាញមោទកភាពជាថ្មីសម្រាប់កម្ពុជា ក្នុងនាមជាតារាចម្រៀងរ៉េបវ័យក្មេង ដោយបានបង្ហាញវត្តមានក្នុងបទចម្រៀងរួមគ្នាជាមួយកំពូលៗតារាចម្រៀងរ៉េបតំបន់អាស៊ីមានចំណងជើងថា «ASIAN STATE OF MIND» រួមមានវត្តមានតារាចម្រៀងរ៉េបជប៉ុន Awich, តារាចម្រៀងរ៉េបកូរ៉េ Jay Park, តារាចម្រៀងរ៉េបកូរ៉េ-ឥណ្ឌា KR$NA និង តារាចម្រៀងរ៉េបចិន Masiwei។

ក្នុងនោះ មហាជនកាន់តែចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញ Jay Park បានចុច Follow វណ្ណដា នៅលើ Instagram ដោយនេះចាត់ទុកថាលោក វណ្ណដា ជាតារាចម្រៀងរ៉េបកម្ពុជាទី ១ ដែលត្រូវបានកំពូលតារាចម្រៀងរ៉េបកូរ៉េ Jay Park បាន follow។ គួរជម្រាបថា មិនមែនមានតែ Jay Park នោះទេ ដែលបានចុច Follow វណ្ណដា គឺនៅមានតារាបរទេសជាច្រើនទៀតផងដែរ៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ