នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងពីការរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ “ក” ចំនួន ១៥ នាក់ ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។
សម្រាប់មុខតំណែងដែលត្រូវជ្រើសរើសទាំង ១៥ រូប គឺមន្ត្រីច្បាប់ គុណវុឌ្ឍិ នីតិសាធារណៈ នីតិឯកជន នីតិអន្តរជាតិ បម្រើការងារនៅនាយកដ្ឋានចំនួន ៤ រួមមាន ៖
១. នាយកដ្ឋានទទួលបន្ទុកកិច្ចការទាក់ទងជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិ ៤ នាក់
២. នាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផ្ទៃក្នុង និង ការបរទេស ៣ នាក់
៣. នាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ច និង សង្គម ៤ នាក់
៤. នាយកដ្ឋានទទួលបន្ទុកកិច្ចការច្បាប់ពាក់ព័ន្ធនឹងការងារផលិតកម្ម ធនធានធម្មជាតិ ដឹកជញ្ជូន និង សំណង់ ៤ នាក់
សម្រាប់សាធារណជន ដែលចង់ដាក់ពាក្យប្រឡងប្រជែង អាចចូលតាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs25ocm ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖