នាពេលថ្មីៗនេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ បានជូនដំណឹងឱ្យបានដឹងថា ក្រុមហ៊ុនធំៗ ៩ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA។
ចំពោះវេទិកាការងារនេះផងដែរ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈបេក្ខជនអាចដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ ហើយអ្នកដែលមិនទាន់មានបទពិសោធ ក៏អាចដាក់ពាក្យបានដែរ។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378៕