នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងស្តីពី «ការបើកបៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសា និង ខែឧសភា ឆ្នាំ ២០២៥» ដែលនៅក្នុងខែមេសា ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ។
ក្នុងនោះ ក្រសួងក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ និង ត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី ១ សម្រាប់ខែឧសភា ឆ្នាំ ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី ១ នៃខែឧសភា និង លើកទី ២ ឱ្យបានក្នុងសប្តាហ៍ ទី៣ នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។
ដោយឡែក ចំពោះការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងស្នើឱ្យអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕