ដំណឹងទាន់ហេតុការណ៍ ទូរគមនាគមន៍កម្ពុជា បាននឹងកំពុងផ្លាស់ប្តូរការតភ្ជាប់បណ្ដាញសេវាផ្គត់ផ្គង់ ពីប្រទេសថៃ ទៅទិសដៅផ្សេងទៀត ដោយសារការគំរាមកំហែងពីព្រំដែនខ្មែរថៃ

Share This

វិស័យទូរគមនាគមន៍របស់កម្ពុជា កំពុងជួបប្រទះភាពរអាក់រអួលជាខ្លាំង ដោយមានការថយចុះនូវសមត្ថភាព និងល្បឿនសេវាអ៊ីនធឺណិតជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីពាក់កណ្តាលយប់ថ្ងៃទី 12 ខែមិថុនា។ ភាពរអាក់រអួលក្នុងការផ្តត់ផ្គង់អ៊ីនធឺណិតនេះ បានប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បុគ្គល ក៏ដូចជាទំនងទំនងអាជីវកម្មលក់ដូរផ្សេងៗ ក៏ដូចជាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការពាណិជ្ជកម្មទូទាំងប្រទេស។

យើងក៏ឃើញមានការភ្ញាក់ផ្អើល និងបានឃើញការប្រកាសបង្ហោះនៅលើ Facebook និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដែលបានបង្ហាញថា សេវាអ៊ីនធឺណិត ការតេទូរសព្ទទាក់ទងគ្នា និងការប្រើប្រាស់អ៊ីនធឺណិតនៅលើទូរសព្ទដៃ (ទិន្នន័យចល័ត) មួយចំនួនធំ បានធ្លាក់ចុះទាំងស្រុង ឬរហូតដល់ស្ទើរតែគ្មានសញ្ញាណសេវាប្រើប្រាស់ទៀត នៅព្រឹកថ្ងៃសុក្រនេះ។

ក្រុមហ៊ុន Smart, Cellcard និង Metfone ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេនៅផេកហ្វេកប៊ុកផ្លូវការរបស់ពួកគេផងដែរ ក្នុងការស្តារភ្ជាប់ដំណើរការ និងមានស្ថេរភាពឡើងវិញឱ្យបានលឿន តាមដែលអាចធ្វើទៅបានក្នុងពេលឆាប់ៗ។ នៅក្នុងសេចក្តីប្រកាសផ្លូវការនោះ ក្រុមហ៊ុន Smart និង Cellcard បានប្រកាសថា ពួកគេបានប្តូរទៅប្រើបណ្ដាញ IP Transit ថ្មី ទៅទិសដៅផ្សេង វិញ ខណៈដែល Metfone បានដំណើរការបណ្តាញសេវាជំនួសរួចរាល់ ដែលមានសមត្ថភាពបម្រុងទុកសរុប រហូតដល់ 1.1 Tbps ។ ដូច្នេះហើយ ក្នុងអំឡុងពេលនេះ សម្រាប់អ្នកប្រើប្រាស់ Metfone នៅតែអាចទទួលបានបណ្តាញសេវាប្រើប្រាស់ ដោយមិនមានការរំខានណាមួយឡើយ។

ជាមួយគ្នានេះ អ្នកសង្កេតការណ៍ក្នុងវិស័យនេះ ក៏បានបង្ហាញពីការជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពល និងបណ្តាញសេវាទូរគមនាគមន៍ដ៏ធំទូលាយរបស់មិត្តហ្វូន ដែលមានគ្របដណ្តប់ដោយបណ្តាញខ្សែកាបអុបទិកដ៏រឹងមាំទូទាំងប្រទេសកម្ពុជា អាចជាគ្រឹះដ៏សំខាន់ក្នុងការផ្គត់ផ្គង់បណ្តាញសេវាគ្របដណ្ដប់ទូទាំងប្រទេស ដោយគ្មានភាពរំខាននោះឡើយសម្រាប់មិត្តហ្វូនក្នុងអំឡុងពេល ដែលមានការភ្ញាក់ផ្អើលស្ទើរគ្រប់មជ្ឈដ្ឋាន ដែលមានការរំខានដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង ប៉ុន្តែ មិត្តហ្វូន ដំណើរការយ៉ាងរលូន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

ព័ត៌មានបន្ថែម

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ