នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថារយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួន ៣២១.០៧៦ នាក់ កើនឡើង ៣,០៨%។

តាមប្រភពបានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានទៅកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៤ ដល់ ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ធៀបនឹងឆ្នាំ ២០២៤ ចំនួន ៣២១.០៧៦ នាក់ កើនឡើង ៣,០៨% ក្នុងនោះភ្ញៀវជាតិ ៣១២.៤៧៨ នាក់ កើនឡើង ២,៩៩% ភ្ញៀវបរទេស ៨,៥៩៨ នាក់ កើនឡើង ៦,២៧% ។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៣១៥,៩៩៧ នាក់ កើនឡើង ៣,១០% ក្នុងនោះភ្ញៀវជាតិ ៣០៩,៩៣៨ នាក់ កើនឡើង ៣,០៦% ភ្ញៀវបរទេស ១.៩៩៧ នាក់ កើនឡើង ៥,១៣%។


ជាមួយគ្នានេះដែរ ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ១៤ ជើង ស្មើនឹងភ្ញៀវសរុប ១.៣០៨ នាក់ កើនឡើង ៧៦,៩៩% ហើយភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាមានសរុប ៣.៧៧១ នាក់៕

ប្រភព ៖ ទទក