ដើរវិញខ្លះៗហើយ! ក្រុមហ៊ុន Smart ជូនដំណឹងមុននេះពីការស្តារបណ្តាញអ៊ីនធឺណិតជូនអតិថិជន តែអ្នកប្រើប្រាស់មួយចំនួន អាចនៅប្រឈមបញ្ហាល្បឿនអ៊ីនធឺណិត

Share This

នៅរសៀលថ្ងៃទី ១៣​ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន Smart បានចេញសេចក្ដីជូនដំណឹងបន្ថែមឱ្យបានដឹងថា ក្រុមការងារ បានទទួលនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការស្តារបណ្តាញសេវាអ៊ីនធឺណិតឡើងវិញជូនដល់អតិថិជនទាំងអស់ តាមរយៈការធ្វើការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រទៅច្រកអន្តរជាតិ ដើម្បីធានាឱ្យបាននូវស្ថិរភាព និង ភាពម្ចាស់ការលើប្រព័ន្ធអ៊ីនធឺណិត។

ខាងក្រុមហ៊ុនបានឱ្យដឹងទៀតថា ខណៈពេលនេះ ក្រុមការងារនៅបន្តធ្វើការយ៉ាងសកម្ម ដើម្បីស្តារប្រព័ន្ធឡើងវិញបន្ថែមទៀត ដូច្នេះអ្នកប្រើប្រាស់មួយចំនួនអាចនឹងនៅតែបន្តប្រឈមនឹងបញ្ហាល្បឿនអ៊ីនធឺណិត ហើយក្រុមការងារក៏សូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះភាពរអាក់រអួលនេះ ដែលក្នុងនោះ ក្រុមបច្ចេកទេសក៏កំពុងបន្តធ្វើការយ៉ាងមមាញឹក ដើម្បីស្តារនូវប្រសិទ្ធភាពនៃសេវាកម្មទាំងអស់ឡើងវិញ រួមមាន Mobile Internet, Smart @Home និង Fiber+។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ Axiata Group Berhad របស់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនស្មាត បានបញ្ជាក់ថាក្រុមហ៊ុនមានកិត្តិយសក្នុងការឈរក្នុងជំហររួម ជាមួយ ប្រជាជនកម្ពុជា ដើម្បីលើកស្ទួយអាទិភាពជាតិដ៏សំខាន់នេះ ព្រមទាំងថ្លែងអំណរគុណចំពោះការអត់ធ្មត់ ការយោគយល់ និង ការជឿជាក់ក្នុងអំឡុងពេលផ្លាស់ប្តូរដ៏សំខាន់នេះ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ព័ត៌មានបន្ថែម

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ