ដើរលេងកម្មវិធីមានបាញ់កាំជ្រួច ម៉ាក់ៗពពោះប្រុងប្រយ័ត្ន ទាំងផ្សែង ទាំងសំឡេង អាចហានិភ័យដល់សុខភាពម្តាយ និង កូន

Share This

អំឡុងចុងឆ្នាំ កម្មវិធីរីករាយធំៗដូចជា ពិធីបុណ្យអុំទូក និង ឆ្លងឆ្នាំ ច្រើនតែមានការបាញ់កាំជ្រួចដើម្បីជាការអបអរ។ កាំជ្រួចមិនថាតូចឬធំ បាញ់បង្ហោះលើមេឃឬកាន់នឹងដៃ វាត្រូវបានគេរកឃើញថា អាចប៉ះពាល់សុខភាពចំពោះស្ត្រីមានគភ៌ និង កូនក្នុងផ្ទៃ។ តាមគេហទំព័រមន្ទីរពេទ្យ SSB របស់ឥណ្ឌា ជាធម្មតាផ្សែងដែលចេញពីកាំជ្រួច មានផ្ទុកឧស្ម័នពុលជាច្រើនដូចជា កាបូនឌីអុកស៊ីត (carbon dioxide) និង nitrous oxide ជាដើម។

នៅអំឡុងពពោះ ៣ ខែដំបូង ការស្រូបផ្សែងពីកាំជ្រួចអាចបង្កហានិភ័យចំពោះទារក និង ធ្វើឱ្យម្តាយពិបាកដកដង្ហើម។ នេះជាហេតុ ពេលមានការបាញ់កាំជ្រួច គេតម្រូវឱ្យស្ត្រីពពោះជៀងវាងទៅជិតឬបើអាចត្រឹមមើលពីចម្ងាយ។ ករណីស្ត្រីរងការស្រូបផ្សែងកាំជ្រួចកើតអាការ ថប់ដង្ហើម ដកដង្ហើមខ្លី វិលមុខ ឈឺក្បាលមិនបាត់ និង ចង្អោរកក្អួត ចាំបាច់ត្រូវស្វែងរកជំនួយជាបន្ទាន់។

ចំពោះការបង្កសំឡេងខ្លាំងពីកាំជ្រួចវិញ វាអាចបណ្តាលឱ្យស្ត្រីពពោះបាត់បង់ការស្តាប់សំឡេងផងដែរ។ ជាក់ស្តែង វាអាចប៉ះពាល់រយៈពេលខ្លីឬវែងអាស្រ័យទៅលើកម្រិតឮនៃសំឡេង។ បើសំឡេងឮខ្លាំង វាអាចបំផ្លាញដល់ក្រដាសត្រចៀក និង ធ្វើឱ្យខូចការស្តាប់ជាអចិន្ត្រៃយ៍។​ លើសពីនេះ សំឡេងដ៏ខ្លាំងបំផុតនៃកាំជ្រួចអាចធ្វើឱ្យហ៊ឹងត្រចៀក រហូតឆ្ពោះទៅរកការស្តាប់គ្មានតុល្យភាព ឬបាត់បង់ការស្តាប់តែម្តង។ ដោយសារក្រដាសត្រចៀកស្ត្រីនៅអំឡុងពពោះមានប្រតិកម្មខ្លាំងជាមួយសំឡេង ស្ត្រីគួរនៅឱ្យឆ្ងាយពីសំឡេងខ្លាំងៗ មិនថាសំឡេងពីកាំជ្រួច ឬឧបករណ៍បំពងសំឡេងឡើយ។

បើតាមគេហទំព័រមន្ទីរពេទ្យ Phisanulok របស់ប្រទេសថៃ ករណីស្ត្រីស្ថិតនៅក្បែរកន្លែងឮសំឡេងកាំជ្រួចខ្លាំង វាអាចបង្កផលប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃ ដូចជាធ្វើឱ្យទារកភ្ញាក់ឬភិតភ័យ, ប៉ះពាល់ដល់ការស្តាប់ពីកំណើត, ទារកកើតមកមិនប្រក្រតី ជាពិសេសនៅអំឡុងពពោះត្រីមាសទី ១, បង្កើនអ័រម៉ូនស្ត្រេស cortisol បង្កជាសម្ពាធដល់ទារក និង ប្រឈមឱកាសសម្រាលមុនខែខ្ពស់។

ជារួមមកដើម្បីសុវត្ថិភាពនៅអំឡុងពពោះ និង នៅតែរីករាយក្នុងឱកាសពិសេសៗនេះ ស្ត្រីមានគភ៌ទាំងឡាយ គួរបញ្ចៀសខ្លួននៅឱ្យឆ្ងាយពីកាំជ្រួច ឬអាចត្រឹមមើលពីចម្ងាយ ទើបជាការប្រសើរ។ ជាការល្អ គួរបង្កើតកម្មវិធីជួបជុំនៅផ្ទះ ឬមួយឆ្ពោះទៅកន្លែងកម្សាន្តជិតឬឆ្ងាយ ដែលមានបរិយាកាសប្រកបដោយផាសុកភាព​៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មកស្គាល់ប្រវត្តិ លោក ពេជ្រ មូន កូនខ្មែរជាយោធានៅអាមេរិក ហ៊ានដាក់ពាក្យប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ICC

ជាបវរកញ្ញាជួបឧបសគ្គច្រើនជាងគេ! អ្នកគ្រប់គ្រង MUC តែងចាំគាំទ្រ ហ្វីយ៉ាតា ពីក្រោយយ៉ាងកក់ក្ដៅ សឹងគ្រប់សកម្មភាព

តារាចម្រៀងស្រីជួរមុខ ២ រូប ប្រកាសលុបចោលការសម្តែងនៅ Pub ភ្លាមៗ ព្រោះគិតដល់សុខទុក្ខបងប្អូនខ្មែរនៅព្រំដែន

នារីម្នាក់ ប្រកាសរៀបការជាមួយខ្លួនឯងបាន ១​ ឆ្នាំ ចុងក្រោយសម្រេចចិត្តលែងលះវិញ ព្រោះទ្រាំនឹងខ្លួនឯងមិនបាន

ពលរដ្ឋនៅតាមព្រំដែនកំពុងជួបទុក្ខ នាង ដាវីន ថាលើកនេះនឹងចូលរួមជួយតាមលទ្ធភាព មិនហ៊ានបង្កើតមូលនិធិដូចមុនទេ

ព័ត៌មានបន្ថែម

ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

ស្វែងរកព័ត៌មាន​ ឬវីដេអូ