ដើម្បីមុខមាត់គុនខ្មែរល្បីនៅបារាំង សុខចិត្តឡើងប្រកួតមិនបានលុយមួយរៀល ឥលូវឈ្នះខ្សែក្រវាត់ពីស្ថាប័នធំដល់ទៅ ៣ ជូនជាតិ

Share This

លោក ធីម សៀងហៃ ជាកូនអ្នកខេត្តកោះកុង សព្វថ្ងៃរស់នៅប្រទេសបារាំង ប្រកបរបរជាគ្រូបង្វឹកប្រដាល់គុនខ្មែរនៅក្លឹប The Temple នាទីក្រុង Bordeaux។ ជាកូនកំព្រាម្ដាយចាកឆ្ងាយចំណាកស្រុក លោកបានខិតខំយ៉ាងខ្លាំងដើម្បីជាតិកម្ពុជា ដោយរមែងផ្សព្វផ្សាយគុនខ្មែរឱ្យល្បីរន្ទឺនៅប្រទេសបារាំង ក៏ដូចជាទៅកាន់ពិភពលោក។ យ៉ាងណាមិញ ទម្រាំល្បីដូចសព្វថ្ងៃ លោកបានតស៊ូប្រកួតតាំងពីមិនបានលុយមួយរៀល រហូតសហព័ន្ធធំប្រទេសបារាំងមានការទទួលស្គាល់។

ជាក់ស្តែង តាមការបង្ហោះថ្មីៗនៅលើគណនីហ្វេសប៊ុក លោក ធីម សៀងហៃ បានសរសេររៀបរាប់រម្លឹកថា៖ «កន្លងផុតជាច្រើនឆ្នាំ ជ័យជម្នះខ្សែក្រវាត់លំដាប់ប្រទេសបារាំងលើកដំបូងជូនប្រទេសជាតិខ្មែរ ហើយបងប្អូនជឿឬអត់ ប្រសិនជាខ្ញុំប្រាប់ថាខ្សែក្រវាត់នេះ ខ្ញុំតស៊ូឡើងប្រកួតមិនបានលុយសូម្បីតែមួយរៀល ហើយថែមទាំងអស់ថ្លៃស្នាក់នៅ និង ហូបចុកដោយខ្លួនឯងថែមទៀត!។

គេអាចថាខ្ញុំល្ងង់ក៏ថាបាន ឈឺសាច់ហើយមិនបានអី្វទៀត តែដើម្បីអី គឺចង់ឱ្យខ្លួនក្នុងនាមជាខ្មែរ ជាប់ឈ្មោះនៅហ្គូហ្កលរ៉ាន់ឃីងស្ថាប័នរបស់គេ ព្រោះដឹងថា មិនទាន់មានខ្មែរជាប់ឈ្មោះនៅស្ថាប័នមួយនេះ និង ចង់ឱ្យគេស្គាល់គុនខ្មែរ ។ ជាធម្មតា ស្ថាប័ននេះ ក្នុងនាមខ្ញុំជាខ្មែរចំណាកស្រុក គេមិនអាចឱ្យចូលរួមលេងនោះទេ ដូចបងប្អូនខ្មែរនៅប្រទេសបារាំបានដឹងហើយ (គឺឆេមពានដឺហ្វ្រង់) តែដោយសារការយោគយល់ ក្នុងនាមខ្ញុំជាអ្នកបង្ហាត់គុនខ្មែរផ្ទាល់នៅបារាំង ទើបគេអនុញ្ញាតឱ្យចូលរួម តែមិនបានមួយរៀលនោះទេ ដូចគេប្រាប់ជាមុន ពេលប្រកួតចប់។ គិតៗទៅថាខ្លួនឯង ល្ងង់ក៏ថាបាន កម្សត់ក៏ថាបាន ឆ្លាតក៏ថាបាន ដើម្បីអី គឺដើម្បីខ្លួនឯង និង ជាតិខ្មែរ តែគ្មានអ្នកយល់ពីការខិតខំរបស់ខ្ញុំនោះទេ ។

បន្ទាប់មកសហព័ន្ធធំប្រទេសបារាំង ក៏បានទទួលស្គាល់ និង ឱ្យចូលរួមលេងខ្សែក្រវាត់ស្ថាប័នធំរបស់គេ ជាបន្តបន្ទាប់ក្នុងនាមខ្ញុំជាខ្មែរ ចាប់ពីខ្សែរវាត់ទីពីរ រហូតដល់ទីបួន គឺខ្ញុំទទួលបានថវិកាធម្មតាដោយសារការទទួលស្គាល់ ហើយពួកគេ និង កីឡាករផ្សេងៗរបស់បារាំង ក៏ភ្ញាក់ផ្អើល ដូចជាមិនរីករាយ ប៉ុន្តែដោយពួកគេអាណិត និង ចូលចិត្តខ្ញុំជាខ្មែរ ទើបពួកគេមិនបង្ហោះសារអ្វីផ្ដេសផ្ដាស ព្រោះតាមច្បាប់ ខ្ញុំមិនអាចចូលរួមប្រជែងជើងឯកនៅស្ថាប័នប្រទេសបារាំងបាននោះទេ ព្រោះនាមជាអ្នកចំណាកស្រុក រហូតមកដល់ពេលនេះ ធ្វើឱ្យខ្ញុំទទួលបានពីស្ថាប័នធំរបស់បារាំងចំនួនបី និង វើលគុនខ្មែរចំនួនមួយ»

គួរឱ្យដឹងដែរថា មុនចំណាកស្រុកទៅប្រទេសបារាំង លោក ធីម សៀងហៃ ទទួលបានចំណេះប្រដាល់តាមរយៈការបង្រៀនពីឪពុកគឺ លោក ទិត្យ ផល្លា ដែលជាអតីតកីឡាករតៃក្វាន់ដូទសវត្សរ៍ឆ្នាំ ១៩៨០ និង ជាអតីតកីឡាករប្រដាល់គុនខ្មែរទសវត្សរ៍ទី ២០។ លើសពីនេះ​ លោកក៏បានរៀនពីឪពុកមា ដែលជាអ្នកប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះម្នាក់ នៅអំឡុងទសវត្សរ៍ឆ្នាំ ២០១០ គឺ លោក ទិត្យ សុវណ្ណគិរី ផងដែរ៕

 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ