បើទោះជាបានបោះបង់អាជីពសិល្បៈចោលទាំងស្រុងក្តី ប៉ុន្តែអតីតតារាសម្តែង និង តារាបង្ហាញម៉ូដ លោក ជុំ ស៊ីថា នៅតែបន្តទទួលបានការតាមដានពីជីវិតឯកជនរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈលោកកំពុងសាងគ្រួសារយ៉ាងមានសុភមង្គល និង ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៦ នាក់ ហើយដែរ ជាមួយភរិយា។
ងាកទៅក្រោយបន្តិច អាចនឹងមានអ្នកគាំទ្រមួយចំនួនបានភ្លេចពីការបោះជំហានរបស់លោក ជុំ ស៊ីថា លើវិថីសិល្បៈ ទម្រាំតែលោកបានក្លាយទៅជាតារាសម្តែងប្រុសមានប្រជាប្រិយភាព និង ជាតារាបង្ហាញម៉ូដធ្លាប់បង្ហាញខ្លួនលើឆាកជាតិ អន្តរជាតិនោះ។
ក្នុងនោះដែរ គេចាំបានថាលោក ជុំ ស៊ីថា បានចាប់ផ្តើមឈានជើងចូលវិថីសិល្បៈក្នុងការប្រឡងកម្មវិធីសម្រស់របស់ស្ថានីយទូរទស្សន៍ CTN «Super Boy & Girl» ដោយលោកជាប់ចំណាត់ថ្នាក់លេខ ២ កាលពីអំឡុងឆ្នាំ ២០០៨ ដែលរៀបចំកម្មវិធីដោយលោក គួច ខេវិន។
តស់! ទស្សនារូបភាពលោក ជុំ ស៊ីថា ខាងក្រោម៖