សារព័ត៌មាន Beijing News បានរាយការណ៍ពីករណីរបស់ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលើអគារអស់ ១៨ ជាន់ តែមិនស្លាប់ គ្រាន់តែបាក់ដៃ និង បែកចិញ្ចើម។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងតាំងពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។ ដោយនៅថ្ងៃកើតហេតុនាងបានអង្គុយធ្វើកិច្ចការសាលានៅក្នុងបន្ទប់ដេក ហើយដោយសារតែក្តៅពេក នាងក៏បានដើរទៅបើកបង្អួច តែបង្អួចរលុង ក៏ស្រាប់តែបានធ្វើឱ្យនាងជ្រុលធ្លាក់ពីជាន់ទី ២៥ ទៅទើរនៅជាន់ទី ៧។

យ៉ាងណាមិញ នៅពេលធ្វើម្ហូបរួច ឪពុករបស់នាងក៏បានដើរទៅហៅកូនស្រីឱ្យមកញ៉ាំបាយ តែស្រាប់តែមិនឃើញកូនសោះ ខំរកយ៉ាងណាក៏មិនឃើញ លុះខាងអាជ្ញាធរផ្តល់ដំណឹងមក ទើបដឹងថាកូនស្រីបានធ្លាក់ពីលើអគារទៅ។ ឪពុកម្តាយពិតជាតក់ស្លុតណាស់ ហើយក៏បានប្រញ៉ាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានវិនិច្ឆ័យនាងបានបែកចិញ្ចើម បាក់ដៃ និង បាក់ឆ្អឹងខ្នងមួយចំនួន ហើយនាងក៏បានចូលវះកាត់រួចសម្រាកនៅមន្ទីរពេទ្យប្រហែលជាង ១០ ថ្ងៃទើបអាចត្រឡប់មកផ្ទះវិញបាន៕

ប្រភព៖ Sanook