ជាការពិតណាស់ នៅក្នុងសង្គមសិល្បៈមានតារាប្រុសស្រីជាច្រើនណាស់មកហើយ ដែលមិនជាប់សាច់ឈាមនឹងគ្នាអ្វីសោះ តែមានមុខមាត់ស្រដៀងគ្នា រហូតខ្លះក្រឡេកមួយភ្លែតចាប់ច្រឡំទៀតផង។

ជាក់ស្តែង អ្នកផលិតមាតិកា លោក សុភារាជ ក៏បានចែករំលែកពីបទពិសោធរបស់ខ្លួន ដែលត្រូវបានអ្នកគាំទ្រច្រឡំលោកថាជា តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ថែមទៀតផង។

ថ្មីៗនេះ ក្រោយពីមានគេច្រឡំថា រូបលោកមានមុខមាត់ដូចនឹងលោក ម៉ម ពេជ្ជរិទ្ធ នោះ អ្នកផលិតមាតិកាមានប្រជាប្រិយភាព លោក សុភារាជ ក៏អញ្ជើញលោក ម៉ម ពេជ្ជរិទ្ធ មកថតវីដេអូជាមួយគ្នា និង ឱ្យអ្នកគាំទ្រជួយមើល តើលោកមានមុខមាត់ស្រដៀងគ្នាមែន ឬអត់?

ក្នុងនោះដែរ ក៏មានមហាជនមួយចំនួនថា ដូចខ្លាំងត្រង់ម៉ូដសក់ ពណ៌សម្បុរ និង ផ្ទៃមុខប្រហាក់ប្រហែល តែក៏មានមហាជនមួយចំនួនថាមិនសូវស្រដៀងគ្នានោះទេ៕





