គិតត្រឹមថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ គឺសល់ពេលវេលាប្រមាណត្រឹមជាង ២០ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។
កៀកនឹងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតមកដល់ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ តាមរយៈផេក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្ហាញពីរូបរាងខ្លោងទ្វារដ៏ស្រស់ស្អាត នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ២០២៥ ដែលទើបតែបង្កើតចេញរូបរាងជាស្ថាពរ មានសណ្ឋានប្រៀបបានទៅនឹងខ្លោងទ្វារសួគ៌។
ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នេះផងដែរ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និង មានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹមសាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលឆាប់ៗខាងមុខនេះ៕