នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា បម្រើការនៅមន្ទីរពេទ្យ ហ្លួង ម៉ែ។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវការជ្រើសរើសបុគ្គលិកអនាម័យជាប់កិច្ចសន្យា ចំនួន ១១ រូប ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
– សុខភាពល្អ
– មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និង មានក្រមសីលធម៌
– ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និង ទទួលខុសត្រូវខ្ពស់។
សម្រាប់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍អាចទៅដាក់ប្រវត្តិរូប (មានបិទរូបថត) និង ពាក្យសុំចូលបម្រើការងារ ដោយភ្ជាប់ជាមួយនូវឯកសារថតចម្លងរួមមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត ទៅដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖