នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា លេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លីចំនួន ៥៥៥ រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
ក្នុងនោះ មុខតំណែង ដែលជ្រើសរើសមានដូចខាងក្រោម៖
១. គ្រូបង្ហាត់ ចំនួន ៤២៤ រូប
២. ជំនួយការរដ្ឋបាល ចំនួន ២១ រូប
៣. ជំនួយការគណនេយ្យ ចំនួន ២៥ រូប
៤. ជំនួយការប្រតិបត្តិការ ចំនួន ២ រូប
៥. ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ២១ រូប
៦. លេខាធិការ ចំនួន ២៥ រូប
៧. ការីកុំព្យូទ័រ ចំនួន ២៥ រូប
៨. អ្នកបើកបររថយន្ត ចំនួន ១២ រូប
ចំពោះសាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ អាចទំនាក់ទំនងទទួល និង ដាក់ពាក្យសុំប្រឡងចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត។ ការចាប់ផ្តើមចែកពាក្យ និង ទទួលពាក្យ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ (វេលាម៉ោង ៧:០០ នាទីព្រឹក) ឈប់ទទួលពាក្យ ត្រឹមថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)៕