នាពេលថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ ក. ស. ភ. ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ ចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា បានប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាសរុបចំនួន ៤៥ រូប។
ចំពោះមុខដំណែងដែលត្រូវជ្រើសរើសមានដូចជា ៖
ក. នាយកដ្ឋានរដ្ឋបាល
១. អនុប្រធានការិយាល័យ ទទួលបន្ទុកការងារនីតិកម្ម ចំនួន ១ រូប
ខ. នាយកដ្ឋានគណនេយ្យ
១. បុគ្គលិកផ្នែកគ្រប់គ្រងសន្និធិប្រេង ប្រចាំការនៅចំណតផែរណបពហុបំណង UM២ ខេត្តត្បូងឃ្មុំ ចំនួន ១ រូប
គ. នាយកដ្ឋានវិស្វកម្ម
១. បុគ្គលិកផ្នែកសិក្សាបណ្តាញទឹក និង បណ្តាញអគ្គិសនី (MEP) ចំនួន ១ រូប
ឃ. នាយកដ្ឋានគ្រប់គ្រងគ្រឿងចក្រ បំពេញការងារនៅចំណតផែកុងតឺន័រ LM១៧
១. ផ្នែកមេកានិច/Hydraulic ចំនួន ២ រូប
២. ផ្នែកអេឡិចត្រូនិចគ្រឿងចក្រធនធ្ងន់ ចំនួន ១ រូប
៣. ផ្នែកអេឡិចត្រូនិច RTG ចំនួន ១ រូប
៤. ផ្នែកបញ្ជារថស្ទូច RTG ចំនួន ១២ រូប
៥. ផ្នែកបញ្ហារថស្ទូច Reach-Stacker ចំនួន ២ រូប
៦. ផ្នែកបើកបររថយន្តសណ្តោង (រថយន្តដឹកកុងតឺន័រ)ចំនួន ២០ រូប
ង. នាយកដ្ឋានផែនការ/ទីផ្សារ
១. អនុប្រធានការិយាល័យតម្លៃ/ទីផ្សារ ទទួលបន្ទុកផ្នែកតម្លៃ ចំនួន ១ រូប
ច. នាយកដ្ឋានប្រតិបត្តិការចំណតផែកុងតឺន័រ LM១៧
១. បុគ្គលិកផ្នែកកត់ត្រាទំនិញ (Tallyman) ចំនួន ៣ រូប
សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប ភ្ជាប់ជាមួយរូបថតថ្មីបំផុត លិខិតបង្ហាញចំណាប់អារម្មណ៍ (cover letter) ច្បាប់ចម្លងសញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក ចិត្ត ផានិត (លេខទំនាក់ទំនង: ០១០ ៤៤៤ ២៣៩) ឬ លោក ឈុន ពុទ្ធា (លេខទំនាក់ទំនង: ០១០ ៤៤៤ ០៥៨) ឬអ្នកស្រី សេរី ស៊ុំម៉ាល្លិ (០៩៣ ៤៤៤ ៥១៧)៕