នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ បានជូនដំណឹងឱ្យបានដឹងថា ក្រុមហ៊ុនធំៗ ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១ ៥៣៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស និស្សិត និង អ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA។
វេទិកាការងារនេះផងដែរ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈបេក្ខជនដែលកំពុងស្វែងរកការងារអាចដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ ហើយអ្នកមិនទាន់មានបទពិសោធ ក៏អាចដាក់ពាក្យបានផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378៕