នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានជូនដំណឹងពីឱកាសការងារនៅអាកាសយានដ្ឋាន ដែលកំពុងជ្រើសរើសបុគ្គលិកផ្នែក Hostess Agent ចំនួន ៥ មុខដំណែង។
តាមរយៈការជូនដំណឹងពីឱកាសការងារនេះ ចំពោះមុខតំណែង Hostess Agent នេះ គឺតម្រូវឱ្យលោកអ្នកមានលក្ខខណ្ឌចំនួន ១១ ដូចខាងក្រោម ៖
– គ្រប់អាយុបំពេញការងារ
– សម្រាប់អ្នកដែលមានសញ្ញាបត្រថ្នាក់ទី ១២ ឬ បានបញ្ចប់ថ្នាក់ទី ១២ ថ្មីៗនេះ
– មានជំនាញក្នុងការនិយាយ និង សរសេរ ទាំងភាសាខ្មែរ និង អង់គ្លេស ឬ មានចំណេះដឹងទៅលើភាសាផ្សេងៗបន្ថែមទៀត
– មានចំណេះដឹងទៅលើជំនាញកុំព្យូទ័រ (MS Office, Email និង អ៊ីនធើណែត)
– មានអត្តចរិតរួសរាយរាក់ទាក់ ទាក់ទាញ ចេញមកពីខាងក្នុង
– មានបទពិសោធមួយឆ្នាំទៅលើជំនាញ Customer Service
– មានបញ្ញាញាណ និង កាយសម្បទាមាំមួន ហើយអាចបំពេញការងារក្រោមសម្ពាធបាន
– មានសមត្ថភាពសម្របខ្លួនទៅនឹងឱកាសថ្មី និង ការប្រកួតប្រជែង
– មានភាពជឿជាក់ និង ជាបុគ្គលដែលពោរពេញទៅដោយការលើកទឹកចិត្ត
– ធ្វើការទាន់ពេលវេលា និង អាចធ្វើការងារជាក្រុម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖