នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នេះ មានការរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តនៅផាត់តាយ៉ា ប្រទេសថៃ ដោយមានបុរសស្រ្តីមួយគូប្រព្រឹត្តល្បែងស្នេហ៍នៅលើរបៀងខុនដូ ដោយមិនខ្មាសនរណា ដល់ថ្នាក់ប្រជាជននាំគ្នាអង្វរឱ្យអាជ្ញាធរជួយចុះអន្តរាគមន៍។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅលើផ្លូវផាត់តាយ៉ា ២ ឃុំណងព្រឺ ស្រុកបាងឡាមុង ខេត្តឈុនបុរី។ ដោយបុរសស្រ្តីខាងលើនេះ មិនប្រាកដថាសញ្ជាតិអ្វី បាននាំគ្នាប្រព្រឹត្តល្បែងស្នេហាយ៉ាងក្តៅគុកនៅលើរបៀងខុនដូ ដោយមិនខ្វល់ពីក្រសែភ្នែកនរណាឡើយ បង្កជាការភ្ញាក់ផ្អើល ហើយអ្នកដែលដើរមកឃើញទាំងប៉ុន្មាន ក៏បាននាំគ្នាថតវីដេអូទុកទៀតផង។
យ៉ាងណាមិញ ប្រជាជនជាច្រើននៅម្តុំនោះ បាននាំគ្នារអ៊ូរទាំ និងអង្វរឱ្យអាជ្ញាធរជួយចុះមកអន្តរាគមន៍ ព្រោះនេះមិនមែនជាលើកទីមួយឡើយ ដែលមានករណីបែបនេះកើតឡើង ហើយយូរៗទៅវាអាចបង្កឱ្យកន្លែងទេសចរណ៍មួយនេះមានឈ្មោះស្អុយរលួយមួយកម្រិតទៀត៕
ប្រភព៖ CH7