ដល់ខែវស្សាហើយ! ក្រសួងជូនដំណឹងថា «រដូវវស្សា» ឆ្នាំនេះ អាចចាប់ផ្ដើមនៅដើមខែឧសភា ហើយបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់អាចកើតឡើងច្រើន

Share This

នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុលើកទី ១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២៥។

ក្នុងនោះ បន្ទាប់ពីធ្វើការតាមដាន និង ព្យាករណ៍ស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចាក់ពីស្ថានភាពអាកាសធាតុនៅក្នុងរដូវវស្សា ឆ្នាំ ២០២៥ ដែលមានលក្ខណៈដូចខាងក្រោម៖

១. បាតុភូតសកល៖ យោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា បាតុភូតឡានីញ៉ា (La Niña) នឹងថយចុះមកត្រឹម ១០% ហើយបាតុភូតអែនសូ (ENSO-Neutral) ឡើងដល់ ៨០%។

២. រដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី ១ នៃខែឧសភា ឆ្នាំ ២០២៥ ដែលលឿនជាងឆ្នាំ ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង អតិបរមា ៣៦°C ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និង ទាបជាងឆ្នាំ ២០២៤។

២.១. ដើមរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និង អតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនៅខែឧសភា ដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង មានពីមធ្យម ទៅច្រើន ហើយបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។

២.២. ពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និង អតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនៅខែកក្កដា ដល់ខែសីហា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

២.៣. ចុងរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និង អតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតខ្ពស់ជាង ឬ ប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។

សរុបមក ក្រសួងបានឱ្យដឹងថា រដូវវស្សាឆ្នាំ ២០២៥ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង អតិបរមា ៣៦°C ទាបជាងសីតុណ្ហភាព មធ្យមភាគច្រើនឆ្នាំ និង ទាបជាងឆ្នាំ ២០២៤។ ក្នុងនោះ បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ ២០២៤ ហើយបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់អាចកើតឡើងច្រើន៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ