មានករណីថ្មី របស់បុរសជនជាតិចិនម្នាក់ ដែលចូលចិត្តកេះអាចម៍ច្រមុះពេក លេងកេះទាល់តែដាច់សរសៃឈាមក្នុងច្រមុះ ធ្វើឱ្យហូរឈាមមិនបាត់ រហូតដល់ត្រូវចូលវះកាត់។
តាមរយៈប្រពន្ធរបស់បុរសរូបនេះបានឱ្យដឹងថា ប្តីរបស់ខ្លួនជាមនុស្សដែលចូលចិត្តកេះអាចម៍ច្រមុះខ្លាំងណាស់ ក្នុងនោះដើរដេក ឈរឬអង្គុយ ប្តីតែងតែយកដៃលូកក្នុងដើម្បីកេះអាចម៍ច្រមុះជានិច្ច។ លុះដល់ថ្ងៃមួយ ប្តីបានកេះអាចម៍ច្រមុះដូចរាល់ដង តែលើកនេះស្រាប់តែកេះហើយ មានឈាមហូរមិនបាត់ ដល់ថ្នាក់ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។
យ៉ាងណាមិញ ខាងគ្រូពេទ្យបានឱ្យដឹងថា បុរសនេះមានការបែកសរសៃឈាមនៅក្នុងច្រមុះ តម្រូវឱ្យមានការវះកាត់ជាប្រញាប់ដើម្បីព្យាបាល។ ក្នុងនោះដែរ អ្នកជំនាញបានឱ្យដឹងថា ការកេះអាចម៍ច្រមុះមិនត្រឹមតែធ្វើឱ្យងាយឆ្លងមេរោគប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្តាលឱ្យខូចកោសិកា ឬភ្នាស់ក្នុងច្រមុះ ឬក៏អាចបណ្តាលឱ្យដាច់សរសៃឈាមដូចជាករណីនេះឯង៕
ប្រភព៖ Khaosod