ឈ្វេងយល់ពីអ្វីគួរ និង មិនគួរធ្វើ នៅអំឡុងពពោះត្រីមាសចុងក្រោយ មានប្រយោជន៍ខ្លាំងចំពោះការសម្រាល  

Share This

តាមធម្មជាតិ ការពពោះមានរយៈពេល ៤០ សប្តាហ៍ ហើយសប្តាហ៍ទាំងអស់ត្រូវបានបែងចែកជា ៣ ត្រីមាស។ ត្រីមាសទី ៣ ជារយៈសប្តាហ៍ចុងក្រោយ ដែលចាប់ផ្តើមពីសប្តាហ៍ទី ២៨ ដល់ សប្តាហ៍ទី ៤០ នេះជាដំណាក់កាលសំខាន់មួយទៀត ដែលតម្រូវឱ្យអ្នកម្តាយថែទាំសុខភាពឱ្យមែនទែនមុនពេលសម្រាល។

មុនដឹងអំពីការថែទាំសុខភាព «ប្រជាប្រិយ» សូមនាំម៉ាក់ៗមកដឹងអំពីការអភិវឌ្ឍន៍គភ៌នៅអំឡុងត្រីមាសទី ៣ ជាមុនសិន។  ជាការពិតណាស់ អំឡុងសប្តាហ៍ទី ៣២ ឆ្អឹងរបស់ទារកត្រូវបានបង្កើតឡើងពេញលេញ ចំណែកភ្នែកអាចបើក និង បិទ ព្រមទាំងមានញ្ញាណដឹងពន្លឺ។ រាងកាយទារកនឹងចាប់ផ្តើមរក្សាទុកសារធាតុរ៉ែដូចជា ជាតិដែក និង កាល់ស្យូម។

ឈានដល់សប្តាហ៍ទី ៣៦ ជាពេលដែលទារកបង្វិលក្បាល។ ករណីទារកមិនបង្វិលទៅតាមទិសត្រឹមត្រូវ គ្រូពេទ្យនឹងប្រើវិធីសាស្ត្រផ្សេងៗដូចជា វិធីបង្វិលពីខាងក្រៅ ឬតិចនិកម្យ៉ាងដែលភាសាបច្ចេកទេសហៅថា Webster Breech Technique ជា​វិធីសាស្រ្ត​ដែល​គេធ្វើពេល​គភ៌​អាយុ​បាន ​៨ ខែ។

តិចនិក​នេះ​ធ្វើឱ្យ​សរីរាង្គ​ក្នុង​អាងត្រគាក​ធូរដូចជា ​ស្បូន និង ​សរសៃពួរ ធ្វើដោយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សាច់ដុំ និង ឆ្អឹង។ ករណីនៅតែមិនអាចដោះស្រាយបាន គ្រូពេទ្យនឹងណែនាំវិធីចុងក្រោយ ដែលធ្វើឡើងនៅពេលសម្រាលគឺការវះកាត់។ បន្ទាប់ពីសប្តាហ៍ទី ៣៧ ទារកមានលក្ខណៈពេញលេញ រីឯសរីរាង្គក៏រួចរាល់អាចបញ្ជាមុខងារដោយខ្លួនឯង។

ដើម្បីសុវត្ថិភាពរហូតដល់ថ្ងៃសម្រាល អ្នកម្តាយពពោះគប្បីយកចិត្តទុកដាក់ចំពោះសុខភាព ដោយត្រូវដឹងនូវអ្វីដែលគួរ និង មិនគួរធ្វើ។

អ្វីដែលគួរធ្វើរួមមាន៖

  • បន្តប្រើវីតាមីនជំនួយគភ៌។
  • រក្សាភាពសកម្មជាមួយការធ្វើចលនារាងកាយ និង លំហាត់ប្រាណ។
  • ផ្តោតទទួលទានរបបអាហារមានបន្លែ ផ្លែឈើ អាហារប្រូតេអ៊ីនមានជាតិខ្លាញ់ទាប និង អាហារសម្បូរហ្វៃប័រ។
  • ផឹកទឹកឱ្យបានច្រើន។
  • ទទួលយកកាឡូរីឱ្យគ្រប់គ្រាន់ (ប្រហែលជាង ៣០០ កាឡូរីក្នុងមួយថ្ងៃ)។
  • រក្សាសុខភាពមាត់ធ្មេញ កាលណាសុខភាពមាត់ធ្មេញមិនល្អ វាបង្កការប្រឈមសម្រាលមុនខែ។
  • សម្រាក ​និង គេងឱ្យបានច្រើន។

អ្វីដែលគួរចៀសវាង៖

  • ការធ្វើលំហាត់ប្រាណខ្លាំងៗដែលអាចបង្ករបួស
  • ភេសជ្ជៈជាតិអាកុល
  • កាហ្វេឬតែ (មិនច្រើនជាងមួយពែងក្នុងមួយថ្ងៃ)
  • ផ្សែងបារី និង សារធាតុញៀន
  • អាហារសមុទ្រឆៅ
  • ពពួកត្រីឆ្លាម, ត្រីដាវ(swordfish), ត្រីប៉េការ (mackerel) ឬត្រី white snapper fish ដោយសារត្រីប្រភេទនេះមានជាតិបារតខ្ពស់។
  • នៅឱ្យឆ្ងាយពីខ្សាច់ដាក់ឱ្យឆ្មាបន្ទោបង់ វាអាចឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា (Toxoplasmosis) បង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii អាចធ្វើឱ្យទារកគ្រោះថ្នាក់ ឬពិការភាពពីកំណើត។
  • ទឹកដោះគោស្រស់ឬផលិតផលធ្វើពីទឹកដោះគោ។
  • អាហារសាច់ក្លែម Cold cut ឬ hot dog
  • ជៀសវាងប្រើថ្នាំ ព្យាបាលមុន សើស្បែក និង ថ្នាំលើសឈាម។
  • ការធ្វើដំណើរផ្លូវឆ្ងាយមិនថាឡានឬយន្តហោះ។ បើចាំបាច់ខានមិនបាន អំឡុងធ្វើដំណើរឧស្សាហ៍តម្រង់ជើង និង ​ក្រោកដើររៀងរាល់ ១ ទៅ ២ ម៉ោងម្តង។

ជារួមមក ការស្វែងយល់អំពីការថែទាំសុខភាពនៅអំឡុងត្រីមាសចុងក្រោយ វាពិតជាមានប្រយោជន៍សម្រាប់ការត្រៀមខ្លួន ក៏ដូចជាជួយពង្រឹងសុខភាពសម្រាប់ការសម្រាលផងដែរ។ យកចិត្តទុកដាក់ចំពោះខ្លួនអ្នក កូនរបស់អ្នកនឹងអរគុណអ្នកនៅពេលពួកគេចាប់កំណើត៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មកស្គាល់ប្រវត្តិ លោក ពេជ្រ មូន កូនខ្មែរជាយោធានៅអាមេរិក ហ៊ានដាក់ពាក្យប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ICC

ជាបវរកញ្ញាជួបឧបសគ្គច្រើនជាងគេ! អ្នកគ្រប់គ្រង MUC តែងចាំគាំទ្រ ហ្វីយ៉ាតា ពីក្រោយយ៉ាងកក់ក្ដៅ សឹងគ្រប់សកម្មភាព

តារាចម្រៀងស្រីជួរមុខ ២ រូប ប្រកាសលុបចោលការសម្តែងនៅ Pub ភ្លាមៗ ព្រោះគិតដល់សុខទុក្ខបងប្អូនខ្មែរនៅព្រំដែន

នារីម្នាក់ ប្រកាសរៀបការជាមួយខ្លួនឯងបាន ១​ ឆ្នាំ ចុងក្រោយសម្រេចចិត្តលែងលះវិញ ព្រោះទ្រាំនឹងខ្លួនឯងមិនបាន

ពលរដ្ឋនៅតាមព្រំដែនកំពុងជួបទុក្ខ នាង ដាវីន ថាលើកនេះនឹងចូលរួមជួយតាមលទ្ធភាព មិនហ៊ានបង្កើតមូលនិធិដូចមុនទេ

ព័ត៌មានបន្ថែម

ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

ស្វែងរកព័ត៌មាន​ ឬវីដេអូ