នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺត្របកភ្នែក និង ប្រព័ន្ធទឹកភ្នែក។
តាមការជូនព័ត៌មានពីខាងមន្ទីរពេទ្យបានឱ្យដឹងថា ការផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺត្របកភ្នែក និង ប្រព័ន្ធទឹកភ្នែក គឺសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ : 092 986 532៕