អ្នកចូលចិត្តទប់ផោមប្រយ័ត្នផង ផោមខ្សឹប ឬ ផោមឮត្រូវតែផោម បើទប់យូរៗអាចគ្រោះថ្នាក់ដល់ជីវិត

Share This

ការផោម​ គឺជារឿងគួរឱ្យខ្មាសអៀនមួយសម្រាប់មនុស្ស ព្រោះមានទាំងក្លិនផង និង សំឡេងផង ដែលចាំបាច់ត្រូវឱ្យយើងទប់មិនបញ្ចេញក្នុងកាលៈទេសមួយចំនួន ប៉ុន្តែការទប់ញឹកញាប់ក៏អាចបង្កឱ្យមានបញ្ហាទៅដល់សុខភាពផងដែរ ជាពិសេសនោះគឺសុខភាពប្រព័ន្ធរំលាយអាហារ។

បើនិយាយទៅការផោម គឺជាដំណើរជីវសាស្រ្តក្នុងរាងកាយដែលកើតឡើងជាធម្មតា។ ខ្យល់ផោម គឺជាខ្យល់ដែលផ្សំឡើងដោយអាស៊ូត និង អុកស៊ីសែន ដែលយើងលេបចូលទៅដោយចៃដន្យតាមរយៈការបរិភោគអាហារ ជាមួយនឹងខ្យល់ដែលផលិតឡើងចេញពីបាក់តេរីនៅក្នុងពោះវៀនតូច ដែលមានដូចជាអ៊ីដ្រូសែន កាបូនឌីអុកស៊ីត និង មេតាន។ ពួកខ្យល់ទាំងនេះ វាចាំបាច់ត្រូវចេញមកក្រៅវិញ ហើយរាងកាយក៏បានបញ្ចេញវាមកជាក្នុងរូបភាពផោម ហើយបើសិនជាយើងទប់វាមិនបញ្ចេញក្នុងរយៈពេលយូរ នោះវានឹងអាចបង្ក​ឱ្យមានសម្ពាធមិនល្អនៅក្នុងរាងកាយ។

ការទប់ផោមយូរ អាចបណ្តាលឱ្យមានការប្រមូលផ្តុំឧស្ម័ននៅក្នុងប្រពន្ធរំលាយអាហារ ដែលបង្កឱ្យទៅជាការហើមពោះ ឈឺពោះ ណែនពោះ ឈឺក្រពះ ឬ ថប់អារម្មណ៍ ជាដើម ហើយយូរៗទៅក៏អាចវិវត្តទៅជាជំងឺរលាកភ្នាសពយពោះវៀនធំ Diverticulitis ទៀតផង។

Diverticulitis ជាអាការដែលភ្នាសពយតូចៗនៅជាប់ពោះវៀនធំមានការរលាក ហើយក្នុងនោះគ្រូពេទ្យ​នៅតែ​មិនអាច​កំណត់​បាន​ច្បាស់​ពី​មូលហេតុ​នៃ​ជំងឺនេះបាននៅឡើយទេ ប៉ុន្តែវាត្រូវបានសន្មតថាបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងសម្ពាធនៅក្នុងពោះវៀនធំ ដែលអាចមកពីការទប់ផោម។ ដោយឡែក បើសិនជាយើងមានបញ្ហាជាមួយការបន្ទោរបង់ទៀតនោះ លាមកអាចនឹងជាប់នៅក្នុងពយទាំងនោះ អាចបណ្តាលឱ្យមានគ្រុនក្តៅ ចង្អោរ និង ក្អួត ឈឺពោះធ្ងន់ធ្ងរ ហើយក៏ការហូរឈាមតាមរន្ធគូថផងដែរ៕

ប្រភព៖ TodayLine

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជាម្ចាស់រីស៊ត និង ហាងច្រើនកន្លែង ពិធីការិនីឆ្នើម យុគ ចិន្តា ត្រូវគេហៅសេដ្ឋិនីលាក់មុខ

ព្រះអើយ! ទើបអាយុ ១៥ ឆ្នាំ ចេះខ្ចីលុយអនឡាញរាប់ពាន់ដុល្លារយកប៉ាវសង្សារ ចុងក្រោយវ័ណ្ឌ-កដល់ម៉ែឪ

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្ទីលតែងខ្លួនក្នុង MV ចម្រៀងសម័យថ្មីរបស់តារាចម្រៀង ៣ រូប ធ្វើឱ្យអ្នកគាំទ្រឃើញហើយលាន់មាត់អ៊េមខ្លាំង

សង្ហាហើយរៀនក៏ពូកែ កូនប្រុសច្បង ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា ក៏នៅមានដុងសិល្បៈកាត់តាមឪពុកម្ដាយទៀត

ព័ត៌មានបន្ថែម

ព្រះអើយ! ទើបអាយុ ១៥ ឆ្នាំ ចេះខ្ចីលុយអនឡាញរាប់ពាន់ដុល្លារយកប៉ាវសង្សារ ចុងក្រោយវ័ណ្ឌ-កដល់ម៉ែឪ

កុំឱ្យគេដៀលទៀត! ចេះតែ ៩ ក្បាច់នេះ ធានាបកខ្ទឹមបារាំងមិនឱ្យទឹកភ្នែកដូចសង្សារសុំបែកទេ

ចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅទីតាំងទាំង ៦ នេះបាន នៅភ្នំពេញមាន ២ កន្លែង និង តាមខេត្តមាន ៤ កន្លែង

ចែកគ្នាដឹង! ចង់កែអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណ អាចកែបានពេលផុត ឬ ជិតផុតសុពលភាព គ្រាន់តែមានឯកសារ ២ មុខនេះ

សុទ្ធតែខ្ទង់ ២០ ឆ្នាំ តែកំលោះសង្ហាប៉ុន្មានរូបនេះខ្លាំងក្នុងអាជីព កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនទាំងវ័យក្មេង

នៅចិន! នារីម្នាក់រៀនចប់ថ្នាក់បណ្ឌិត បែរជាឆ្លងជំងឺអេដស៍ដោយមិនដឹងខ្លួន ក្រោយទៅសម្អាតធ្មេញនៅគ្លីនិកមួយ

ក្រៅពីប្រាក់រ៉ឺត្រែត! ពេលអាយុចាប់ពី ៦០ ឆ្នាំ សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗ ៣ យ៉ាងទៀត

បាតុភូតកម្រ! ស្អែកនេះ នៅកម្ពុជានឹងអាចមើលឃើញបាតុភូត «ចន្ទគ្រាសពេញវង់» ទូទាំងប្រទេស ចាប់ពីម៉ោង ១១៖៣០យប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ