នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា ខាងមជ្ឈមណ្ឌលនឹងសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពី ប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។
ខាងមជ្ឈមណ្ឌលវះកាត់កុមារ បានបញ្ជាក់ឱ្យដឹងថា ការព្យាបាលជំងឺ វះកាត់ទាំងមនុស្សពេញវ័យ និង កូនក្មេង ដែលនឹងត្រួវផ្ដល់ជូននោះ មានដូចជា៖
១. វះកាត់ដុំពកលើខួលក្បាល
២. វះកាត់មុខមាត់វៀច ឬ ពិការពីកំណើត
៣. វះកាត់ដុំពកនៅចន្លោះភ្នែកទំាងសងខាង
៤. វះកាត់ឆ្អឹងថ្គាមដែលបាក់ ឬមានបញ្ហា
៥. វះកាត់ដុំពក ដុំឆ្អឹងធំ ឬ ដំបៅរាំរៃដោយសារជំងឺផ្សេងៗ
៦. វះកាត់គៀបសសៃប្រសាទឆ្អឹងកងក។
ដូច្នេះសម្រាប់បងប្អូនដែលចង់ទទួលការពិនិត្យព្យាបាល អាចទៅកាន់អាសយដ្ឋានក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង នៅផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទាក់ទងតាមរយៈលេខ 012807679។ ក្នុងនោះសូមបងប្អូនកុំសួរអ្នករត់ម៉ូតូឌុបនៅគៀនឃ្លាំង អ្នកចាំចាប់អ្នកជំងឺនៅនឹងផ្លូវក្រៅអគារ ឬ អ្នកផ្ញើម៉ូតូ ព្រោះអ្នកទាំងអស់នោះ កំពុងអុសទាញអ្នកជំងឺដើម្បីផលប្រយោជន៍ខ្លួន៕