ឈឺចាប់ណាស់! ទម្លាយសកម្មភាពចោរឈ្លានពានថៃ ប្រើល្បិចចរចាសុំចាប់ដៃ តែបានលួចបង្កប់គ្នីគ្នា ហើយចេញមកភ្ជ/ង់ចាប់ទាហានខ្មែរ ២០ នាក់

Share This

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះតំណាងយោធាមកពី ១៣ ប្រទេស បានចុះដល់សមរភូមិអានសេះ ខេត្តព្រះវិហារ ដើម្បីពិនិត្យផ្ទាល់នូវអានុភាពគ្រាប់កាំភ្លើងធំរបស់ថៃ បំផ្លាញរូបសំណាក ផ្សារ ផ្លូវ និង ផលប៉ះពាល់នានា ក្រោមការជួយសម្របសម្រួលពីសំណាក់មេទ័ពកម្ពុជា។

តាមរយៈជំនួបនេះ មេទ័ពកម្ពុជា បានប្រាប់អនុព័ន្ធយោធា និង មន្រ្តីទូតនានាចំនួន ១៣ ប្រទេស អំពីហេតុការណ៍មួយដ៏ឈឺចាប់បំផុត ដែលទាហានថៃបានប្រើរូមភាពចរចាសុំចាប់ដៃ និង ថតរូប តែបានបង្កប់គ្នីគ្នា និង បានចេញមកភ្ជង់ចាប់ខ្លួនទាហានកម្ពុជាចំនួន ២០ នាក់ តែក្នុងនោះបានរត់រួចម្នាក់ និង សង្ស័យស្លាប់ ២ នាក់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។

នេះជាការរៀបរបស់មេទ័ពកម្ពុជា ដែលបានបញ្ជាក់ប្រាប់ជាព័ត៌មាន និង ប្រាប់ដល់អនុព័ន្ធយោធាទាំង ១៣ ប្រទេស ៖ «ជាក់ស្ដែងបន្ទាប់ពីដល់វេលាកំណត់បទឈប់បាញ់ គឺកងទ័ពកម្ពុជាទាំងអស់ បានបញ្ឈប់ការបាញ់ទាំងស្រុងមិនមានការតបតបង្កបញ្ហានោះឡើយ តែផ្ទុយទៅវិញនៅព្រឹកថ្ងៃទី ២៩ ខែកក្កដា វេលាម៉ោង ៥៖១៨ នាទីព្រឹក ភាគីថៃបានប្រើប្រាស់រថពាសដែកមួយគ្រឿង ជាមួយកម្លាំងថ្មើរជើងប្រមាណជាង ៣០ នាក់ បានបាញ់មកលើកម្លាំងកម្ពុជា នៅបុស្បូវជាំតែ ដោយគាត់បានបាញ់មកលើកម្ពុជា ២ គ្រាប់នូវអាវុធធុនធ្ងន់ រួចហើយក៏បានប្រើប្រាស់កម្លាំងថ្មើជើងបាញ់សំដៅមកលើកម្ពុជាលើទឹកដីកម្ពុជា។ ក្នុងនោះទ័ពកម្ពុជា មិនមានការតបតអ្វីទាំងអស់ ទើបកម្លាំងនាំគ្នាចូលក្នុងលេណដ្ឋានដើម្បីលាក់ខ្លួនធានាសុវត្ថិភាព លុះភាគីថៃឃើញកម្ពុជាមិនតបតប ក៏នៅតែបាញ់បន្តចូលមកបន្ថែមទៀត។

លុះក្រោយមក ភាគីថៃបានយកបានលេនដ្ឋានបាន ក៏បានបក់ដៃហៅកងទ័ពកម្ពុជាថាចរចាសិន ទើបទាហានកម្ពុជាបានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ និង ថតរូបជុំគ្នា លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើង និង ចាប់ខ្លួនទាហានកម្ពុជាតែម្ដង។ បើតាមការអះអាងថា របស់មេទ័ពកម្ពុជា រហូតមកទល់រសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ព័ត៌មានបន្ថែម

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ស្វែងរកព័ត៌មាន​ ឬវីដេអូ