ជាដំណឹងល្អ សម្រាប់អ្នកប្រើប្រាស់ប័ណ្ណប.ស.ស នាពេលថ្មីៗនេះ ផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានជូនដំណឹងដល់បងប្អូនដែលមានបញ្ហាភ្នែក អាចទៅពិនិត្យ និង ព្យាបាល ជំងឺភ្នែកគ្រប់ប្រភេទ ដោយឥតគិតថ្លៃ សម្រាប់បងប្អូនដែលជាសមាជិក ប.ស.ស ទាំងអស់។
ខាងមន្ទីរពេទ្យ បានបញ្ជាក់ឱ្យដឹងផងដែរថា ផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មានបើកទទួលពិនិត្យ និង ព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ ជារៀងរាល់ថ្ងៃ ខណៈសមាជិក ប.ស.ស អាចទៅទទួលសេវាពិនិត្យ ព្យាបាល ដោយមិនអស់កម្រៃនោះឡើយ។
ក្នុងនោះ សម្រាប់ពត៌មានបន្ថែម ឬ ការចុះឈ្មោះ ប្រិយមិត្តអាចទាក់ទងទៅកាន់ទូរស័ព្ទលេខ 090 33 85 33 | 010 62 36 45៕