នៅរសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងឱ្យបានដឹងថា ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូនការពិនិត្យ និង វះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥ នាក់ ដោយឥតគិតថ្លៃ។
ការផ្ដល់ជូនការពិនិត្យ និង វះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥ នាក់ ដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។
អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលចង់ទទួលសេវាខាងលើ អាចទៅចុះឈ្មោះ និង សាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 069 292 892៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖