មហាជននិយមតាមដានកម្មវិធីទូរទស្សន៍ ច្បាស់ជាបានស្គាល់មកហើយ លោក អ៊ឹង រដ្ឋា ហៅ នាយ ទុយ ដែលជាតារាសម្តែង និង ជាពិធីករមានឈ្មោះបោះសំឡេងមួយរូបកាលពីអំឡុងឆ្នាំ ២០០០ ដល់ ឆ្នាំ ២០១០។
យ៉ាងណាមិញ បច្ចុប្បន្ន បើទោះជាមិនលេចធ្លោខ្លាំងជាមុន ប៉ុន្តែ នាយ ទុយ ក៏នៅតែរក្សាប្រជាប្រិយភាពដូចដើមនៅក្នុងវិស័យសិល្បៈ និង ការងារ ការរកស៊ីផ្ទាល់ខ្លួនរបស់លោក។
ងាកទៅកាន់ជីវិតឯកជនឯណោះវិញ លើកយកជីវិតគូមកនិយាយនោះ នាយ ទុយ ដូចជាពុំទាន់មានភរិយានៅឡើយនោះទេ ដោយបច្ចុប្បន្នលោកសម្រុកក្នុងការបំពេញតួនាទីការងារ និង ការរកស៊ីរបស់លោក។
លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ និង ធ្វើឱ្យអ្នកស្គាល់លើកសរសើរពី នាយទុយ នោះ ព្រោះតែលោកបានដើរតួនាទីជាមេគ្រួសារបានយ៉ាងល្អក្នុងការមើលថែប្អូនៗ និង ក្មួយបង្កើត ២ នាក់ ដែលជាកូនៗរបស់បងស្រីរបស់លោក ដែលបានមរណភាពទៅ៕

