ឈប់ប្រើបន្ទាន់! ក្រសួងប្រកាសក្ដៅៗ គ្រឿងសម្អាង និង ផលិតផលបំប៉នសុខភាព​ ៣ មុខរបស់ក្រុមហ៊ុន Love Riya ប្រើសារធាតុគីមីលើសកម្រិតស្តង់ដា

Share This

នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងស្តីពីការរកឃើញផលិតផលបំប៉នសុខភាព និង គ្រឿងសម្អាងមានលួចដាក់សារធាតុសកម្ម ឱសថសម័យ និង សារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ទៅលើគ្រឿងសម្អាង និង ផលិតផលបំប៉នសុខភាព ៣ មុខរបស់ក្រុមហ៊ុន Love Riya។

ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល និង អាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ២ មុខ និង គ្រឿងសម្អាង ចំនួន ១២ មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន ២ មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣ មុខ ដែលគ្មាន លេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

ក្នុងនោះ យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖

– ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្ម ឱសថ Tranexamic Acid ខណៈសារធាតុឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់សម្រាប់ការឃាត់ឈាម ក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬ គ្រូពេទ្យ។

– គ្រឿងសម្អាងចំនួន ២ មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុគីមី Salicylic Acid និង បារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដា បង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និង ប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមីបារត (Mercury) លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និង ប៉ះពាល់ប្រព័ន្ធប្រសាទ។

ដូច្នេះ ដើម្បីចៀសវាងការប្រើប្រាស់ផលិតផល ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ឬសារធាតុលើសកម្រិតស្តង់ដាខាងលើ ក្រសួងសុខាភិបាល ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និង ប្រើប្រាស់ផលិតផលទាំង ៣ មុខនេះជាបន្ទាន់។ ទន្ទឹមនេះដែរ សូមសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកា និង គ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាងការខាតបង់ប្រាក់ និង ប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិតផលទាំងនេះ ពុំធានាបាន នូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋានបច្ចេកទេសឡើយ៕

សូមអានសេចក្ដីលម្អិតបន្ថែម ៖

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

កុំថាតែមនុស្សប្រុស សូម្បី អេននី ហ្សាម ជានារីក៏លាន់មាត់នឹងសម្រស់ SK ធៀបដូចទៅនឹងទេពធីតាដើរដី

ស្រលាញ់គ្នា ៤ ឆ្នាំ ស្បថហាមថើបគ្នា ព្រោះខ្លាចរោលរាល ទុកចាំសម្ពោធនៅថ្ងៃរៀបការ ទីបំផុតលទ្ធផលហួសស្មាន

ធ្វើការនៅឌូបៃច្រើនខែ ម៉ាលីតា មកលេងខ្មែរឆ្លៀតស្លៀកឈុតនារីអាកាសចរថតមុខប្រាសាទ ផ្សព្វផ្សាយពីកម្ពុជាទៅពិភពលោក

រវល់ការងាររៀងខ្លួន តែ សិទ្ធី នីកា និង ស្វាមីជាសែរាជវង្ស ឆ្លៀតចំណាយពេលទៅផ្អែមល្ហែមនៅបរទេសដូចស្នេហ៍ថ្មីថ្មោង

(វីដេអូ) ប៊ី សុធារី ចេញវីដេអូបង្ហាញឆន្ទៈបន្តពិកា មិនប្រើប្រាស់ផលិតផលផ្ទះលេខ ២ ដាច់ខាត

ព័ត៌មានបន្ថែម

ស្រលាញ់គ្នា ៤ ឆ្នាំ ស្បថហាមថើបគ្នា ព្រោះខ្លាចរោលរាល ទុកចាំសម្ពោធនៅថ្ងៃរៀបការ ទីបំផុតលទ្ធផលហួសស្មាន

ព័ត៌មានអាប់ដែតថ្មី! ដឹងរឿងលម្អិតខ្លះៗហើយពាក់ព័ន្ធនឹងករណីបុរសម្នាក់បានលោ-តសម្ល-ា//ប់ខ្លួននៅក្នុងផ្សារអ៊ីអន ៣ ថ្ងៃមិញ

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

បែកខ្ទិះពេញហ្នឹង! Gun Jompalang ដកលុយខ្លួនឯង ១៥០០ ដុល្លារសងតា Nawat តែតាអត់យកថាចង់បានលុយមូលនិធិវិញ

ប្រយ័ត្នទាំងអស់គ្នា! អ្នកគ្រូម្នាក់ជួបផ្ទាល់ ចែករំលែកអាការជំងឺខូចក្រលៀន ១៤ យ៉ាង មុនឈានដល់ដំណាក់កាលលាងឈាម

មិនលេងសើចទេ! ការសិក្សាមួយបង្ហាញថា ភាពឯកាអាចបំផ្លាញសុខភាពមនុស្សខ្លាំងដូចជក់បារី ១៥ ដើមក្នុងមួយថ្ងៃ

វ័យទើប ១៨ ឆ្នាំ បែរជាត្រូវអស់បុណ្យដោយគេបា//ញ់ប្រ-ហ-ារ តែគ្រួសារបរិច្ចាគអវយវៈសង្រ្គោះជីវិតអ្នកដទៃ ដើម្បីជាការចងចាំកូន

អស្ចារ្យ! បង្ហាញលក្ខណៈពិសេស Air Force One ដែលប្រធានាធិបតី ដូណាល់ ត្រាំ ជិះមកធ្វើសាក្សីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ី

ស្វែងរកព័ត៌មាន​ ឬវីដេអូ